ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​និង​ឡាន បុក​គ្នា បណ្ដាល​ឲ្យ​រងរបួស ប្រុស ស្រី ចំនួន១០នាក់ ឡាន​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ខ្មែរ​ពន្លឺ​អង្គរ

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​និង​ឡាន បុក​គ្នា បណ្ដាល​ឲ្យ​រងរបួស ប្រុស ស្រី ចំនួន១០នាក់ ឡាន​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ខ្មែរ​ពន្លឺ​អង្គរ

បាត់ដំបង៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​នឹង​រថយន្ត បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស ប្រុស ស្រី ចំនួន១០នាក់ រថយន្ត​ដឹក​អ្នកដំណើរ របស់​ក្រុម ហ៊ុន​ខ្មែរ​ពន្លឺ​អង្គរ ។

ថ្ងៃទី៣០ ខែ០៥ ឆ្នាំ២០១៧ វេលា​ម៉ោង១៧ លើផ្លូវ​ជាតិ​លេខ​៥៧Bត្រង់ចំណុច​ក្រុម១៥ ភូមិ​បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត បណ្តាលអោយ​រងគ្រោះ​ចំនួន10នាក់​គឺ ៖
១-អ្នកបើកបរ​រថយន្ត​ឈ្មោះ ឡុង រ៉េត ភេទ​ប្រុស អាយុ៥៤ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង រងរបួស​ស្រាល ។
-រថយន្ត​កាមរី​សេរី៩៣ ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក​លេខ បាត់ដំបង​២A-៣៨៥។
២-អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​៣A-២៥៤២ ឈ្មោះ រើ​ន សារិទ្ធ ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង របួសស្រាល។
៣-អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B-២០០៣ ឈ្មោះ ឆាំ ឆៃលី អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង របួសស្រាល។
៤-អ្នកបើកបរ​រថយន្ត​ម៉ាក​កា​ម៉ាស់ ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ក១២០៦ ភព៣ ឈ្មោះ ឆោម រដ្ឋា ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​ល​ង្វេ​ក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួស​ស្រាល។
៥-អ្នកបើកបរ​រថយន្ត​ម៉ាក​ក្រែ​ម​បឺត (រថយន្តក្រុង​ខ្មែរ​ពន្លឺ​អង្គរ) ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ​៣C-៩៥៣៤ ឈ្មោះ ធូ សំបូរ ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​រវាង ស្រុក​សំរោង ខេត្តតាកែវ របួសធ្ងន់។
៦-អ្នករួមដំណើរ​ឈ្មោះ ផុន ស៊ី​រេ​ត ភេទ​ស្រី អាយុ២៥ឆ្នាំ រស់នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង របួសធ្ងន់។
៧-អ្នករួមដំណើរ​ឈ្មោះ ខុន ស្រី ភេទ​ស្រី អាយុ៤៥ឆ្នាំ រស់នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង របួសស្រាល។
៨-អ្នករួមដំណើរ​ឈ្មោះ ហ៊ឹម នុ​ន ភេទ​ស្រី អាយុ៥៧ឆ្នាំ រស់នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង របួសស្រាល។
៩-អ្នករួមដំណើរ​ឈ្មោះ ឈឿង ស៊ីណា​ង ភេទ​ស្រី អាយុ១៧ឆ្នាំ រស់នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង របួសស្រាល។
១០-អ្នករួមដំណើរ​ឈ្មោះ សូត្រ ម៉ាប់ ភេទ​ស្រី អាយុ៥០ឆ្នាំ រស់នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង របួសស្រាល។
មូលហេតុ​រថយន្ត​កាំម៉ាស់​សណ្តោង​រ៉ឺម៉ក់​ឈប់​ចង​តង់​ដែល​បើក​ពី​ទិសខាងកើត​ឆ្ពោះទៅ​ទិស​ខាងលិច​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​បើក​ពីក្រោយ ហើយ​ឡើង​ជែង​ជួន​ពេលនោះ​មាន​រថយន្ត​មួយគ្រឿង​ទៀត​ដឹក​ធុង​ហ្គាស់​បើក​ពី​លិចទៅ​កើត​បាន​ប៉ះ​ថ្ពាល់​បណ្តាល​ខូច​ស្រាល កំពុងតែ​សម្រួល​គ្នា​ជិត​ត្រូវ​ហើយ ស្រាប់​តែមាន​រថយន្តក្រុង​បើក​មកពី​ទិសខាងកើត​បាន​បុក​ចំ​រ៉ឺម៉ក​សណ្តោង បណ្តាលអោយ​រងរបួស​អ្នកបើក​រថយន្តក្រុង និង​អ្នករួមដំណើរ។ ករណីនេះ​ជំនាញ​ស្រុក​បាន​ប្រគល់អោយ​ជំនាញ​ខេត្ត​ចាត់​តាម​នីតិវិធី ៕18740381_1876812252583291_5010641599920907322_n 18765722_1876812232583293_7383053767591892919_n 18767713_1876812309249952_4498115871486780773_n 18767944_1876812289249954_5709134774910053743_n 18881825_1876812272583289_1720540271395384936_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya