ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បង​គ្មាន​សិទ្ធិ​ទៅមុន​អូន​ទេ ! ព្រោះ​អី…

បង​គ្មាន​សិទ្ធិ​ទៅមុន​អូន​ទេ ! ព្រោះ​អី…

ភ្នំពេញ ៖ កាល​វេលា​ម៉ោង២និង៣០នាទី​យប់ កណ្ដាលអធ្រាត្រ​ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៧ បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​ខ្សែ​ចង​នៅ​នឹង​បង្អួច​ទ្វា​ផ្ទះ​ក្នុង​បន្ទប់​មិនដឹង​មូលហេតុ  បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ នៅ​ចំណុច​ផ្ទះ​លេខ​១៧៦Eoផ្លូវ១៦៣ ក្រុម១៨ ភូមិ៣  ស្ថិតនៅ សង្កាត់​ទួល​ទំ​ពួ​ង២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សព​មានឈ្មោះ ឡាំ រិទ្ធី​ដា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​១៧៦Eoផ្លូវ១៦៣  ស្ថិតនៅ សង្កាត់​ទួល​ទំ​ពួ​ង២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

មុន​កើតហេតុ​បាន​រូបខ្ញុំ​ទើបតែ​ចេញ​មកពី​ធ្វើការ​បាន​ហើយ​បាន​ត្រ​បល់ម​ក​ផ្ទះ​ខាងលើ ហើយ​បានគាស់​ទ្វារផ្ទះ​យូរពេក​ក៏បាន​មើល​តាម​ច​ន្លះ​ទ្វារ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​បាន​ចងក​សម្លាប់ខ្លួន​នៅ​នឹង​ខ្សែ​ចង​នៅ​នឹង​បង្អួច​ទ្វារផ្ទះ​បាន​ស្លាប់​បាត់ទៅហើយ។ ភ្លាមៗនោះ​ខ្ញុំ​ក៏បាន​ទួ​រ​ស័ព្ទ​ទៅទាក់ទង​ទៅ​សមត្ថកិច្ច​មូល​ដ្នា​ន​ឱ្យមក​មើល​នឹង​សមត្ថកិច្ច​ជំនាញ់​ក៏បាន​ចុះមក​ធ្វើ​កោសល​វិ​ឆ្ច័​យ​ផងដែរ។
បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើ​កោសល​វិ​ច្ឆ័​យ​អស់​ពេល​ជាង៣ម៉ោង​រួចមក ក្រុម​អ្នក​សារព៍ត៌មាន​បាន​ទៅ​សួរនាំ​ប៉ុន្តែ​ខាង​ក្រុមមន្ត្រី​ជំនាញ​បាន​បង្ហើប​ប្រាប់ថា​បុរសរងគ្រោះ​ដែល​បាន​ស្លាប់​ខាងលើ​ពិតជា​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​មែន  បច្ចុប្បន្ន​សព​បាន​ទៅ​ដំកល់​នៅ​វត្ត​ស្សំ​កុសល ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya