ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល២នាក់

គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល២នាក់

ខេត្តតាកែវ ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៧ វេលា​ម៉ោង ១៩ និង ១០ នាទី ស្ថិតនៅលើ​ផ្លូវជាតិ​លេខ២ ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ ៣៣-៣៤ ត្រង់ចំណុច​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​សណ្តោង​រឺ​ម៉ក ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ដោយ​ម៉ូតូ​ម៉ាក Honda Dream ពណ៍​ខ្មៅ ស៊េរី ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-7876 បើកបរ​ពី​ទិស​ខាងត្បូង ទៅ​ជើង ដោយ​ឈ្មោះ តេង សុខ​សាន ភេទ​ប្រុស អាយុ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រះ​និ​ពាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បើកបរ​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព បាន​ស្លាប់​ពេល​ដឹក​ទៅដល់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បាទី ចំណែក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ម៉ាក សង់​កូរ៉េ ពណ៍​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ បាន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំងធ្នង់ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បើកបរ​ដោយ​មិន​ពាក់មួក​សុ​វត្តិភាព បាន​រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ នង សាយ ភេទ​ប្រុស អាយុ៣៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល ក្រោយពី​កើតហេតុ​អ្នករងរបួស​ទាំង២នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បាទី ៕unnamed-1-32 unnamed-2-29 unnamed-47

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya