ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បាញ់៥គ្រាប់ បង្ក្រាប​ក្រុម​ជនជាតិ​ចិន​បង្ក​ហិង្សា នៅ​ចំណុច​ភ្នំ​ខៀវ ចាប់ខ្លួន១៣នាក់

ប៉ូលិស​បាញ់៥គ្រាប់ បង្ក្រាប​ក្រុម​ជនជាតិ​ចិន​បង្ក​ហិង្សា នៅ​ចំណុច​ភ្នំ​ខៀវ ចាប់ខ្លួន១៣នាក់

(ព្រះសីហនុ)៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ភ្នំ​ខៀវ ហាង​ម៉ាស្សារ និង​ជប់​ខ្យល់ ស្ថិតនៅ​ភូមិ ០១ សង្កាត់​លេខ ២ ក្រុង-ខេត្ត​ព្រះសីហនុ មាន​ករណី​ហិង្សា​ដោយ​ចេតនា មួយ​បាន​កើតឡើង។

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ខំចិត្ត​បាញ់​ឡើងលើ៥គ្រាប់ ដើម្បី​បង្អាក់​ភាព​រញ៉េរញ៉ៃ និង​បង្ក​អនាធិបតេយ្យ នៃ​ការបង្ក​ហិង្សា​របស់​ជនជាតិ​មួយក្រុម រហូត​ឈានដល់​ការឃាត់ខ្លួន១៣នាក់។

លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ  និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០១ក្រុម ជា​ជន​ជាតិចិន (ភេទ​ប្រុស) មាន​គ្នា ១៣នាក់។
ជនជាតិ​ចិន ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ទាំង ១៣នាក់​នោះ​រួមមាន ៖

១. ឈ្មោះ​ហ្សី​ប៉ី​គួ​យ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
២. ឈ្មោះ​ម៉ី​ឈី​ង​ជី​ង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
៣. ឈ្មោះ​លីវ​ម៉ី​ង​តុង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
៤. ឈ្មោះ​ហ្សី​យាន​ភីង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
៥. ឈ្មោះ​ហ្ស៊ូ ថា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
៦. ឈ្មោះ​ម៉ី​ហ៊ូ​យ​ហ្វី ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
៧. ឈ្មោះ​ហ្ស៊ូ លីង​ជា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
៨. ឈ្មោះ​អ្ភ៊ូ​ជី​ង ហ៊​ង់ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
៩. ឈ្មោះ​តាន់​ហ្ឆា​យ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
១០. ឈ្មោះ​ចាង​ហ្ស៊​វ​ហ័​រ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
១១. ឈ្មោះ​ហ្វៀ​ន​ហ្វៃ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
១២. ឈ្មោះ​ជ័រ​ជា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី
១៣. ឈ្មោះ​ហ្ស៊ី​ឆាង​ជី​ង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និង​ស្នាក់នៅ ដៅ​តូ​លី

បើតាម​លោកស្នងការ ក្រុម​ជនជាតិ​ទាំងនេះ បានធ្វើ​សកម្មភាព​វាយ​ប្រតាយប្រតប់ ទៅលើ​ជនរងគ្រោះ​ចំនួន០២នាក់ ៖

១-ឈ្មោះ លី សុខ​ជា ភេទ​ស្រី អាយុ ២៦ ឆ្នាំ មុខរបរ ម៉ាស្សារ​ជប់​ខ្យល់ ស្នាក់នៅ​ក្រុមទី ០១ ភូមិ ០១ សង្កាត់​លេខ ០២ ក្រុង-ខេត្ត​ព្រះសីហនុ។
២-ឈ្មោះ តាំង ធី​ង៉ុ​ក​យ៉ា ហៅ សុខា  ភេទ​ស្រី អាយុ ២៥ ឆ្នាំ មុខរបរ ម៉ាស្សារ​ជប់​ខ្យល់ ស្នាក់នៅ​ក្រុមទី ០១ ភូមិ ០១ សង្កាត់​លេខ ០២ ក្រុង-ខេត្ត​ព្រះសីហនុ។

ក្រោយ​ការចាប់ខ្លួន កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុតាង​ចាប់យក​បាន ដំបង​ឈើ​ចំនួន ០៦ដើម។ ចំពោះ​លិខិតឆ្លងដែន របស់​ជនជាតិ​ចិន​ខា​ង​លើ បាន​កំពុង​រក្សាទុក​នៅ​អ្នកគ្រប់គ្រង។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវីធី ។

ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ច្រានចោល​ព័ត៌មាន​មួយចំនួន​ថា ក្រុម​ជនជាតិ​ទាំងនេះ បាន​បាញ់​មកលើ​កងកម្លាំង តែ​តាម​ការពិត​គឺ​កងកម្លាំង​យើង បាន​បាញ់​បង្អើល៥គ្រាប់ ដើម្បី​បញ្ឈប់​សកម្មភាព​ពួកគេ​តែប៉ុណ្ណោះ ៕

1 2 3 4 5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya