ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ចិន មួយក្រុម​អុកឡុក បន​ស្រី​ម៉ាស្សា នៅ​ភ្នំ​ខៀវ

ជនជាតិ​ចិន មួយក្រុម​អុកឡុក បន​ស្រី​ម៉ាស្សា នៅ​ភ្នំ​ខៀវ

ព្រះសីហនុ ៖ បុរស​ជា​ជន​ជាតិចិន​មួយក្រុម មាន​គ្នីគ្នា​រហូតដល់​ទៅ១២នាក់ បាន​ចូល​ទៅរក​ស្រី​ម៉ាស្សា បង្កប់​ផ្លូវភេទ​នៅ​តំបន់ភ្នំ​ខៀវ សង្កាត់​លេខ២ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ប្រហែល​ជាង២០យប់​ថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៧នេះ។ ពេលនោះ​មិនដឹង​ជាមាន​រឿង​អ្វី​នោះទេ​ស្រាប់តែ​បុរស​ជន​ជាតិចិន​ទាំងនោះ ប្រើ​អំពើ​ហឹ​ង្សា លើស្រី្តៗ និង​អុកឡុក​ក្នុង​ហាង​ម៉ាស្សា​នោះ​ផ្អើល​អស់អ្នក​ភូមិ​ដោយ​អត់ទ្រាំ​មិនបាន​ម្ចាស់​ហាង​បាន​ស្វែងរក​ការអន្តរាគមន៍​ពី​ប៉ូលីស​ផងដែរ។

មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​កណីរ​ប្រី​អំពើហិង្សា ពី​សំណាក់​ជនជាតិ​ចិន​មួយក្រុម​មាន​គ្នា១២នាក់​ទៅលើ​ស្ត្រី ម៉ាស្សា នៅ​ម្តុំ​ភ្នំ​ខៀវ សង្កាត់​លេខ២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ​ជា​ស្ត្រី​ម៉ាស្សា​រួច​កំលាំង​ប៉ូលីស និង​អាវុធហត្ថ​ក៌​បាន​ចុះទៅ​ជួយ​អន្តរា​គម​ន៌​ភា្លម។

ប៉ុន្តែ​អ្វីដែល​គួ​ឲ្យ​សោកស្តាយ បុរស​ជនជាតិ​ចិន​ទាំង​នោះបាន​ប្រើ​ហឹ​ង្សា​មកលើ​សមត្ថកិច្ច ដោយ​ពួកគេ​សំអាង​លើ​ខ្នងបង្អែកធំៗនៅ​ពីក្រោយ​ខ្នង​របស់​ពួកគេ ។

បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង១២នាក់​នោះ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ស្នងការ​នគរបាល​ខេត្តហើយ ជា​លទ្ធផល​មិនទាន់​ដឹង​នៅឡើយ​ទេ ៕

18767881_1891401837800639_5245024897423681097_n-600x337 a1 a3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya