ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី៣០ឧសភា ឆ្នាំ២០១៧ ស្លាប់៨នាក់ និង​របួស១៣នាក់

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី៣០ឧសភា ឆ្នាំ២០១៧ ស្លាប់៨នាក់ និង​របួស១៣នាក់

ភ្នំពេញៈ បើតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី៣០ ខែឧសភា​នេះ មាន​អ្នកស្លាប់ ៨នាក់ របួសធ្ងន់ ៧នាក់ និង​របួសស្រាល ៦នាក់។

បើតាម​របាយការណ៍រ​បស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ទៀតថា ទិន្នន័យ​នេះ គិត​ចាប់ពី​វេលា​ម៉ោង២រសៀល​ថ្ងៃទី២៩ ខែឧសភា ដល់​វេលា​ម៉ោង២រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដោយ​គ្រោះថ្នាក់​សម្រាប់​ថ្ងៃនេះ​កើតឡើង ១២លើក ក្នុងនោះ​មូលហេតុ​បណ្តាលមកពី​ល្បឿន​មាន​ចំនួន ៥លើក បណ្តាល​ឲ្យ​ស្លាប់៤នាក់, មិន​គោរព​សិទ្ធ ៣លើក ស្លាប់២នាក់, មិន​ប្រកាន់​ស្តាំ៣លើក ស្លាប់ ១នាក់ និង​កត្តា​យានយន្ត ១លើក ស្លាប់ ១នាក់៕

18739707_2290940834464257_5449751401901884458_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya