កណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវលំ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកតាម្នាក់ដែលមានអាយុ៧៩ឆ្នាំទៅហើយនោះ បានរងរបួសធ្ងន់ ដោយសារតែរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ កង់១០ បត់មិនប្រយ័ត្ន ហើយបានបុក និងកិនតែម្តង។
ភាគីបង្ក រថយន្តម៉ាក់ហីយ៉ាន់ដាយ ពណ៌ស លាយលឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះចាប សុលីប ភេទ ប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំដរី ឃុំសែនដី ស្រុកសំរោងទង កំពង់ស្ពឺ បើកបរពីលិចទៅកើតក៏បានបុកម៉ូតូរងគ្រោះម៉ាកកុបមូល៥០ គ្មាន ស្លាកលេខ អ្នកបើកបរ ឈ្មោះសំរោង ទុយ ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិសាយ៉ាវ ឃុំព្រះនិពាន្វ ស្រុកគងពិសី កំពង់ស្ពឺ ដោយបានបើកបរពីលិចទៅកើតស្របទិសគ្នា ( ស្របទិសគ្នា)ចំពោះភាគី ម៉ូតូគ្មានមួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ។
មូលហេតុគឺអ្នកបើកបររថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូពីក្រោយ បណ្តាលអោយរបួសធ្ងន់ រីឯអ្នកបើកបររថយន្តបានឃាត់ខ្លួន នៅអធិការដ្ឋានជាបណ្តោះអាសន្ន។ ចំពោះវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងចាត់ការតាមនីតិវិធីច្បាប់៕