ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួស​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ម្នាក់ នៅ​កៀនស្វាយ

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួស​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ម្នាក់ នៅ​កៀនស្វាយ

កណ្តាលៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។

ម្ចាស់​ម៉ូតូ​រងគ្រោះ​ឈ្មោះ​ជា ង៉ុ​យ ភេទ​ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ជ័យ​ឧត្ដម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ស៊ុយ​សូ​គី​ស្មាស់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1T.7702 ក្នុងទិសដៅ​អ្នក​លឿង​ភ្នំពេញ ចំណែក​ភាគី​រថយន្ត ឈ្មោះ FU CHAOHUI ភេទ​ប្រុស អាយុ៤៤ឆ្នាំ​ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​កំពង់​ព្រាង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល បើកបរ រថរ​យន្ត​មួយគ្រឿង​ម៉ាក់ Toyota Prius ពណ៌​ស្ក មួយគ្រឿង​ពាក់ ស្លាក់​លេខ​ភ្នំពេញ​2R.8641 បើកបរ​ក្នុងទិសដៅ​ភ្នំពេញ​អ្នក​លឿង។

អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុងទិសដៅ ភ្នំពេញ អ្នក​លឿង បាន​បើក​ឆ្លងថ្នល់​តែ​ឆ្លង​មិន​ផុត​ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ប្រភេទ TOYOTA PRIUS បើកបរ​បញ្ច្រាស់ទិស​គ្នា​បុក​បណ្ដាលអោយ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​តែម្តង ៕

80157203 80157205 80157206 80157207 80157208 801572010

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya