ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​អគារ​ប៊ូ​ឌី​ញ​ទាំងអស់ សម្រេចចិត្ត​ព្រម​លក់​ផ្ទះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ជប៉ុន ប៉ុន្តែ​មិនទាន់​ចុះកិច្ចសន្យា​គ្រប់គ្នា​ទេ

ពលរដ្ឋ​អគារ​ប៊ូ​ឌី​ញ​ទាំងអស់ សម្រេចចិត្ត​ព្រម​លក់​ផ្ទះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ជប៉ុន ប៉ុន្តែ​មិនទាន់​ចុះកិច្ចសន្យា​គ្រប់គ្នា​ទេ

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជា​សហគមន៍​រស់នៅ​អគារ​ប៊ូ​ឌី​ញ «ស» បានសម្រេច​ចិត្ត​លក់​លំ​នៅ​ដ្ឋា​ន​របស់ខ្លួន​ឲ្យ​ទៅ​ក្រុមហ៊ុន​ជប៉ុន Arakawa ទាំង​អស់ហើយ តែ​ពលរដ្ឋ​ជាង៤ភាគរយ​មិនទាន់​ចុះកិច្ចសន្យា​លក់​ផ្ទះ​នៅឡើយ​ទេ។ នេះ​បើតាម​ការអះអាង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ចាប់ពី​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ​តទៅ ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌិ​ញ បាន​ឯកភាព​រុះរើ​សម្ភារៈ​រប​ស់​ខ្លួន​ចេញពី​លំនៅដ្ឋាន ហើយ​នៅពេល​រុះរើ​អស់ និង​បិទ​ទ្វារផ្ទះ ប្រជាពលរដ្ឋ​អាច​ទៅ​ទទួល​ប្រាក់​នៅ​ធនាគារ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ដដែល។

ក្នុង​កិច្ចពិភាក្សា​ដដែល លោក ជា សុផារ៉ា បាន​ឯកភាព​ជាមួយ​ប្រជាពលរដ្ឋ​ប៊ូ​ឌី​ញ​ថា នឹង​ជប់លៀង​ពិសា​អាហារ​សាមគ្គី​ជុំគ្នា នៅ​ថ្ងៃទី១០ ខែមិថុនា ខាងមុខ ដើម្បី​អបអរសាទរ​ជោគជ័យ​ដ៏​ត្រចះត្រចង​មួយ​នេះ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​មូលមតិ​គ្នា​ថា នឹង​រៀបចំ​ពិធី​លា​ម្ចាស់​ទឹក​ម្ចាស់​ដី តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ នៅ​ថ្ងៃ​ជាមួយគ្នា​នោះ​ផងដែរ ដើម្បី​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន។

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ចាប់ពី​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧តទៅ ប្រជាពលរដ្ឋ​បាន​ឯកភាព​ថា នឹង​ចាប់ផ្ដើម​រុះរើ​សម្ភារៈ​របស់ខ្លួន និង​បិទ​ទ្វារផ្ទះ ហើយ​ទទួលយក​សែក​ប្រាក់​នៅ​ធនាគារ​ក្នុង​មួយ​គ្រួសារ​សែក​ប្រា​ក់មួយ ដែល​គិត​ក្នុង​មួយ​ម៉ែត្រការ៉េ ១,៤០០ដុល្លារ ដូចដែល​បាន​ព្រមព្រៀងគ្នា កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ»

ក្រៅពី​ទទួលបាន​សែក​ប្រាក់​ទៅតាម​ទំហំ​លំនៅដ្ឋាន​របស់ខ្លួន ប្រជាពលរដ្ឋ​ក៏​នឹង​ទទួលបាន​លុយ​សុទ្ធ​ចំនួន ១០០ដុល្លារ​អាមេរិក ថែមទៀត ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន Arakawa ព្រមជាមួយ​អំណោយ​របស់លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ផ្ទាល់​មួយចំនួនទៀត ដូចជា សា​រ៉ុង ក្រមា​ជាដើម។

ក្រោម​ការដឹកនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី ដ៏​ប៉ិនប្រសព្វ​រូបនេះ កិច្ចសម្របសម្រួល​បាន​ដំណើរការឡើង​ដោយ​ជោគជ័យ និង​ទទួលយកបាន​ទាំងអស់គ្នា ហើយ​ប្រជាពលរដ្ឋ និង​តំណាង​ក្រុមហ៊ុន Arakawa ក៏មាន​ភាពសប្បាយ​រីករាយ​ផងដែរ។

បើតាម​ក្រសួង​រៀបចំ​ដែនដី គិត​ត្រឹម​ព្រឹក​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ប្រជា​សហគមន៍​រស់នៅ​អគារ​ប៊ូ​ឌី​ញ «ស» ចំនួន ៤៦៤គ្រួសារ ស្មើនឹង ៩៤.៣០ភាគរយ​ហើយ ដែល​បាន​ទៅ​ចុះ​កិច្ចសន្យាលក់​លំនៅដ្ឋាន​របស់ខ្លួន ឲ្យ​ទៅ​ក្រុមហ៊ុន Arakawa របស់​ជប៉ុន នៅ​ក្រសួង​រៀបចំ​ដែនដី ពោល​នៅសល់តែ ២៩គ្រួសារ​ទៀត​ប៉ុណ្ណោះ។

សូមជម្រាបថា អគារ​ប៊ូ​ឌី​ញ «ស» មាន​ទំហំ​សរុប​ចំនួន ៤៩៣ឯក​តា មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៤៩៣គ្រួសារ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ អគារ​ដ៏​ចំណាស់​នេះ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Arakawa សិក្សា​អភិវឌ្ឍន៍​ទៅជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប​មួយ មាន​កម្ពស់ ២១ជាន់ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៧០-៨០លាន​ដុល្លារ​អាមេរិក៕

1 2 3 4 5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya