កំពង់ចាម៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្លូវបំបែកជាបួនមន្ទីរផែនការខេត្តកំពង់ចាម ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកអីហ្សុយហ្សុយ ពណ៌ស ដែលមានស្លាកលេខរដ្ឋ១២-៣-០០២០ របស់ក្រសួងសុខាភិបាល បើកបរដោយឈ្មោះ ឈុន លី ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ អាស័យដ្ឋានភូមិសាមគ្គី៤ សង្កាត់ក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(បើកបរពីលិចទៅកើត)និងម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម១M ២៨៨៨ ជិះគ្នា២នាក់ម្តាយនឹងកូន(បើកបរពីជើងទៅត្បូង)បើកបរដោយឈ្មោះ កាន់ ស្រីហ៊ី ភេទស្រី អាយុ២១ឆ្នាំ អាស័យដ្ឋានភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ក្មេងប្រុស០១នាក់ឈ្មោះ ឆេង ឆាវឆាវ អាយុ២ឆ្នាំ ដោយឡែកម្ដាយក្មេងរងគ្រោះបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រោយមកបានស្លាប់ ក្រោយពីកើតហេតុសមត្ថកិច្ចបានឃាត់រថយន្តនឹងអ្នកបើកបរនៅនឹងកន្លែងកើតហេតុរួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់ ជិះគ្នា២នាក់ម្តាយនឹងកូនស្លាប់