ព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ក្នុងពិធីដែលលោកបាននាំសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគល់ជូនកងកម្លាំងរៀបរយអន្តរាគមន៍ការពារការល័យបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ ដោយមានការចូលរួមតាមអង្គភាព អធិការ ស្រុក ក្រុង ចំនួន១១៥នាក់និងកម្លាំងប្រដាប់អាវុធជាច្រើននាក់ដែរ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ គ្រប់នគរបាលទាំងអស់ហាមមិនឲ្យសេពគ្រឿងស្រវឹងក្នុងថ្ងៃបោះឆ្នោត ក៏ដូចជាមុនថ្ងៃបោះឆ្នោតហើយនឹងប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គ្មានការបំភិតបំភ័យ និងគំរាមកំហែងនោះទេ ហើយបើគណបក្សណាមានចេតនារារាំងអុកឡុកបំផ្លាញការបោះឆ្នោតក៏ដោយ។
លោក ជួន ណារិន្ទ បានឲ្យដឹងថា នៅទូទាំងខេត្តព្រះសីហនុ មានចំនួន២៧ឃុំ សង្កាត់ រីឯគោលដៅ ដែលការពារមានចំនួន១៣០គោលដៅ និងមានការិយាល័យបោះឆ្នោតចំនួន២៨០ការិយាល័យ ក្នុងនោះកម្លាំងបានត្រៀមការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅថ្ងៃរៀបចំបោះឆ្នោត រហូតដល់ថ្ងៃបញ្ចប់មានចំនួន១១៥នាក់ ដែលមានការការពារតឹងរឹងជាទីបំផុត ។
លោកស្នងការបានបន្តថា គ្រប់នគរបាលទាំងអស់ដែលមានតួនាទីការពារ គឺប្រកាន់ភាពអព្យាក្រឹត្យ មិនប្រកាន់ថា គណបក្សណាជាគណបក្សណានោះទេ គឺយើងមានការងារ ទិសដៅរក្សាភាពល្អប្រសើរដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោតឲ្យមានការរលូន។
សម្ភារៈដែលយកទៅប្រគល់ជូនដល់កងកម្លាំងអន្តរាគមន៍ការពារការិយាល័យបោះឆ្នោតនោះ រួមមាន៖ ខោអាវបេសកកម្មចំនួន១៤៨កំផ្លេ ស្បែកជើងកែង ចំនួន ១៤៨គូ មួកប៉ារ៉ាស៊ីត ចំនួន១៤៧ មីចំនួន១៦ កេសធំ ត្រីខ២កេស ទឹកសុទ្ធចំនួន ៤៦០យួរ ស្រុកព្រៃនប់១៦០យួរ កំពង់សិលា១០០យួរ ក្រុងព្រះសីហនុ១០០យួរ ស្ទឹងហាវ១០០យួរ និងខ្សែក្រវាត់សាន់ទារ៉ុង កាបូបស្ពាយ ស្រោមកាំភ្លើងមួយចំនួនទៀត៕