ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៤នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១២ថ្ងៃត្រង់ ទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវលំ ក្រុម៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទី១/ឈ្មោះ ទីវ គា ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ក្រុម៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក (ជួញដូរ​គ្រឿងញៀន)។ ទី២/ឈ្មោះ អ៊ុក វិឡា ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ មុខរបរ​ជាង​ម៉ូតូ (ប្រើប្រាស់​គ្រឿងញៀន)។ ទី៣/ឈ្មោះ អ៊ុ​ល ផាន់​នី ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅ​ភូមិ​អន្លុង​ក្ងា​ក សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មុខរបរ​លក់​ឆ្លាក់​ព្រះ (ប្រើប្រាស់​គ្រឿងញៀន)។ ទី៤/ឈ្មោះ ផាត់ សុភ​ក្រ័ ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​អន្លុង​ក្ងា​ក សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មុខរបរ​ជាងសំណង់(ប្រើប្រាស់​គ្រឿងញៀន)។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ព៌​ណស​ថ្លា(ម៉ា​ទឹកកក) ២កញ្ចប់ -ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ៕

79918404

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya