(ភ្នំពេញ)៖ ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១៖ឈ្មោះ ផាត់ សាវឿន អាយុ៣១ឆ្នាំ (ម្ចាស់ថ្នាំ), ទី២៖ឈ្មោះ ធី វណ្ណា អាយុ២៦ឆ្នាំ និងទី៣៖ឈ្មោះ តី ហឿន អាយុ១៨ឆ្នាំ រួមទាំងវត្ថុតាង ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។
នៅមុនពេលចុះបង្ក្រាបដោយ មានប្រជាពលរដ្ធល្អបានរាយការណ៍ថា នៅចំណុចទីតាំងខាងលើ ថាមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឆ្មក់ចូលបង្ក្រាប់ជាក់ស្តែងតែម្ដង ៕