ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » មនុស្ស​ជាង៤០០០នាក់​ស្លាប់ គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល៥ឆ្នាំ ចុងក្រោយ​នេះ

មនុស្ស​ជាង៤០០០នាក់​ស្លាប់ គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល៥ឆ្នាំ ចុងក្រោយ​នេះ

ភ្នំពេញៈ គិត​ត្រឹមតែ៥ឆ្នាំ​ប៉ុណ្ណោះ មាន​មនុស្ស​ជាង៤០០០នាក់​ស្លាប់ ដោយសារតែ​ការបើកបរ​ហួស​ល្បឿន​កំណត់ ដែលជា​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​បំផុត។នេះ​បើតាម​ការបង្ហាញ​ឲ្យ​ដឹង​ពី​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ច​រា​រណ៍​ផ្លូវគោក​កម្ពុជា។

នៅ​ប្រទេស​កម្ពុជា រយៈពេល​ចុងក្រោយ​នេះ មាន​ចំនួន​អ្នក​បាត់​បង់ជីវិត របួស និង​ពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ខ្ពស់។ ដែល​ចំនួន​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នេះ បាន​កើតមាន​ច្រើន ជាង​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រាប់មីន គ្រាប់​មិនទាន់​ផ្ទុះ ជំងឺគ្រុនចាញ់ ជំងឺ​និង​គ្រុនឈាម​បូក​បញ្ចូល​គ្នា​ទៅទៀត។

ការ​ប្រឈម​គ្រោះថ្នាក់​នឹងមាន​កាន់តែ​ខ្ពស់ ហើយ​ទំហំ​នៃ​ការប៉ះទង្គិច ក៏​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ប្រសិនបើ​ការបើកបរ​កាន់តែ​លឿន។ ដូច្នេះ យើង​ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ពោលគឺ​បន្ថយល្បឿន ដើម្បី​សង្គ្រោះ​ជីវិត។ ដូច្នេះ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ បានស្នើ​ឲ្យ​គ្រប់​ប្រទេស​ជា​សមាជិក​ទូទាំង​សកលលោក​គាំទ្រ​យុទ្ធនាការ​សង្គ្រោះ​ជីវិត​បន្ថយល្បឿន ក្នុង​ទិវា​សប្តាហ៍​សុវត្ថិភាព​ចរាចរណ៍​សកល នៅក្នុង​ឆ្នាំ២០១៧នេះ ក្នុងន័យ​រួមចំណែក​គាំទ្រ​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ប្រទេស​កម្ពុជា ដែល​បានកំណត់​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ឲ្យ​បាន៥០%ត្រឹម​ឆ្នាំ២០២០នោះ អង្គការ​ទ្រទ្រង់​សុវត្ថិភាព​កម្ពុជា​បានរួម​សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល ក្រុមហ៊ុន​ឯកជន ព្រមទាំង​និស្សិត​សកលវិទ្យា​ល័យ​នានា បានរួម​គ្នា​បង្ហាញ​ការគាំទ្រ និង​ជំរុញ​ឲ្យ​អ្នកបើកបរ​គ្រប់រូប​នៅ​កម្ពុជា បើកបរ​ដោយ​គោរព​ល្បឿន ដែល​ច្បាប់​បានកំណត់ និង​មានការ​ការយោគយល់​អា​ធ្យា​ស្រ័យ​គ្នា​ខ្ពស់​ក្នុងពេល​បើកបរ។

ជាមួយគ្នា​ផងដែរ យុទ្ធនាការ​នេះ ក៏បាន​ទទូច​ឲ្យ​មាន​ភាព​សកម្ម ជាប់លាប់​គ្រប់​កាលៈទេសៈ​និង​គ្រប់​ទីកន្លែង​ក្នុងការ​អនុវត្តន៍ រឹតបន្តឹង​ច្បាប់ ចំពោះ​ការបើកបរ​លើស​ល្បឿន​កំណត់​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធិភាព​ខ្ពស់។

ក្រៅពីនោះ​មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍​កាកបាទក្រហម កម្ពុជា​សាខា ខេត្ត​មួយចំនួន​បាន​ដឹកនាំ​ក្រុមយុវជន​កាកបាទក្រហម ខេត្ត​ចុះ​ផ្សព្វផ្សាយ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផ្តោតលើ​ផលប៉ះពាល់ នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បិទ​ស្ទីក​គ័​រ​អប់រំ​លើ​យានយន្ដ នៅតាម​សាលា​គោលដៅរៀងៗខ្លួន​បន្ថែមទៀត ដើម្បី ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល កាត់បន្ថយ​អ្នក​អត្រា​ស្លាប់ របួស​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ បាន៥០% នៅ​ឆ្នាំ២០២០៕16998780_1859023574367691_2687175251412232573_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya