ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បញ្ចេញ​កម្លាំង​ថ្ងៃ​បិទ​បញ្ចប់​ការឃោសនា ! លោក​កឹម សុខា ជិត៥ម៉ឺន​នាក់ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​យុទ្ធនា​ការឃោសនា​ដ៏​ធំ​សម្បើម​រហូត ជាង១៥ម៉ឺន​នាក់

បញ្ចេញ​កម្លាំង​ថ្ងៃ​បិទ​បញ្ចប់​ការឃោសនា ! លោក​កឹម សុខា ជិត៥ម៉ឺន​នាក់ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​យុទ្ធនា​ការឃោសនា​ដ៏​ធំ​សម្បើម​រហូត ជាង១៥ម៉ឺន​នាក់

(ភ្នំពេញ)៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ​ថា ការហែក្បួន ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ សាលា​រាជធានី​ភ្នំពេញ មិនមាន​អ្វី​ជំទាស់​នោះទេ ប៉ុន្តែ​ត្រូវ​រៀបចំ​កុំ​ឲ្យ​មាន​ការជាន់​ផ្លូវ​គ្នា​តែប៉ុណ្ណោះ។

ថ្ងៃ​បិទ​បញ្ចប់​ការឃោសនា​រក​សម្លេងឆ្នោត ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ! លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ហែ​ក្បួន​មនុស្ស​ជិត៥ម៉ឺន​នាក់ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចេញ​ដឹកនាំ​សមាជិក​ផ្ទាល់​ជាង១៥ម៉ឺន​នាក់ មាន​ប្រវែង​ពេល​ហែរ​ជាង៣០គីឡូម៉ែត្រ ពេញ​រាជធានី​ភ្នំពេញ ពោល​ក្បាល​ក្បួន​នៅ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ និង​កន្ទុយ​ក្បួន​នៅ​ផ្លូវ៦០ម៉ែត្រ​ឯណោះ។

អភិបាល​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ទៀតថា «បងប្អូន ប្រជាពលរដ្ឋ​សមាជិក សមាជិកា និង​អ្នក​ស្រឡាញ់​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនូ​ន​រហូតដល់​ជាង១៥ម៉ឺន​នាក់ តាម​ភូមិ​សង្កាត់​នានា ក្នុង​រាជធានី​ភ្នំពេញ នឹង​មក​ចូលរួម​អបអរសាទរ ហែ​ក្បូន​នៅ​ថ្ងៃ​ចុងក្រោយ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន»។ លោក ប៉ា សុជាតិ​វង្ស បាន​បន្ថែមថា ចំនួន​សមាជិក​ចូល​ហែ​ក្បួន អាច​នឹងមាន​ការកើនឡើង​បន្ថែមទៀត នៅ​ថ្ងៃ​ហែរ​នោះ។

ក្បូន​យុទ្ធនាការ​ដ៏​ធំ​សម្បើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ផ្ទាល់​ដោយ​ប្រធាន​គណបក្សកាន់អំណាច​ដ៏​មាន​ឥ​ទិ្ធ​ពល នឹង​ជួបជុំគ្នា​នៅតាម​ផ្លូវ៦០ម៉ែត្រ ក្នុង​ខណ្ឌមានជ័យ នឹង​ដង្ហែ​តាម​ដង​វិថី​ពេញ​រាជធានី​ភ្នំពេញ។

គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បានចេញ​បង្ហាញ​ផែនទី​តម្រាយ​ផ្លូវ​ដង្ហែ​ក្បួន​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែល​ដឹកនាំ​ឃោសនា​ផ្ទាល់​ដោយ​ប្រធាន​គណបក្សកាន់អំណាច​ដ៏​មាន​ឥ​ទិ្ធ​ពល សម្ដេច​តេ​ជោ ហ៊ុន សែន មាន​សមាជិក​ចំនួន ជាង១៥ម៉ឺន​នាក់ ហែ​ក្បួន​ពេញ​រាជធានី​ភ្នំពេញ​ចាប់ពី​ផ្លូវ៦០ម៉ែត្រ រហូតដល់​ម្តុំ​រង្វង់​មូល​ចោមចៅ។ នៅក្នុង​ការ​ដង្ហែ​ក្បួន​នោះ​មាន​ក្បួន​ចំនួន​រហូតដល់១៦ក្បួន គ្រប់​បណ្តា​ខណ្ឌ​នានា​នៅ​រាជធានី​ភ្នំពេញ។

សូមបញ្ជាក់ថា យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៤ មាន​រយៈពេល១៤ថ្ងៃ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី២០ ខែឧសភា ដល់​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ត្រូវបាន​គេ​មើលឃើញថា មាន​ភាពល្អប្រសើរ​ជាង​អាណត្តិ​កន្លងទៅ ដោយ​មិនសូវមាន​ការប៉ះទង្គិច​ណាមួយ​រវាង​អ្នកគាំទ្រ ឬ​អ្នក​ដង្ហែ​បក្សនយោបាយ​នោះឡើយ។ ភាពល្អប្រសើរ​នេះ ត្រូវបាន​គេ​វាយតម្លៃថា ដោយសារតែ​មានកា​រៀបចំ​ល្អ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ដោយសារតែ​បក្សនយោបាយ​នៅ​កម្ពុជា កាន់​តែមាន​ភាពចាស់ទុំ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya