ស្វាយរៀង៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី ហេតុការអគ្គីភ័យឆាបឆេះនេះ កើតឡើងនៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មូលហេតុអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងខាងលើនេះ បណ្តាលមកពីទុសេខ្សែរភ្លើង ដែលធ្វើឲ្យខូចខាតផ្ទះមួយខ្នង ទំហំ៦គុណនឹង៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។ ម្ចាស់ផ្ទះឈ្មោះ ភា នាង ភេទប្រុស អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះសួស លី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សម្ភារៈខូចខាតរួមមាន ផ្ទះ១ខ្នង ខូចខាតទាំងស្រុង ទូរទស្សន៍២គ្រឿង មាស៧ជី ប្រាក់ដុល្លា១០០$ មូតូម៉ាកគុបជ្រុង១គ្រឿង ប្លង់ដី៧ប្លង់ ស្រូវ៣០ការ៉ុង បាស់និងអាំភ្លី១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។ សំណាងល្អ ហេតុការណ៍នេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕