រតនគិរី៖ នៅថ្ងៃ30 ខែឧសភា ឆ្នាំ2017 មេឈ្មួញឈើ ដុះស្លែនៅបន្តកាប់ឈើក្នុងដែនដីអភិរក្ស
សត្វព្រៃស្រុកកែវសីមា ព្រោះអាងពាក់ស្បែកខ្លាបំផ្លាញសម្បត្តិជាតិដោយគ្មានញញើតច្បាប់។
ប្រភពព័ត៌មានបានអោយដឹងថា រថយន្តដឹកឈើ១គ្រឿងនេះជាកម្មសិទ្ធិរបស់លោក ស៊ូ វណ្ណនី មេបញ្ជាការងអាវុធហត្ថស្រុកកែវសីមា ខេត្តរតនគីរី។
លោកគង់ ពុទ្ធីរ៉ា ប្រធានគម្រោងអភិរក្សសត្វស្រុកកែវសីម៉ាបានបញ្ជាក់ថា រថយន្តដឹកឈើ១គ្រឿងត្រូវបានសមត្ថកិច្ចចាប់និងផាកពិន័យម្តងរួចមកហើយ។
ដោយឡែកនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នេះ ត្រូវកម្លាំងអនុរក្សសត្វព្រៃសហការជាមួយសមត្ថកិច្ចចាប់បានម្តងទៀតនៅក្នុងតំបន់ខាងលើដដែល។
បច្ចុប្បន្នលោក គង់ ពុទ្ធីរ៉ា ប្រធានគម្រោងអភិរក្សសត្វព្រៃស្រុកកែវសីមាកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាករចាត់វិធានការ ៕