ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​កាច់​កញ្ចក់​ឡាន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​កាច់​កញ្ចក់​ឡាន

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោ២និង៣០នាទី​យប់ រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុង​បុរី​ពិភពថ្មី ស្ថិតនៅ ក្នុងភូមិ​ត្រពាំង​ថ្លេ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​នោះ​ឈ្មោះ អ៊ុំ ម៉ៅ២១ឆ្នាំ ស្នាក់នៅ​ម្ដុំ​មាត់ទន្លេ ក្នុង​ខណ្ឌដូនពេញ និង​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​អំពិល ឃុំ​ប្រាសាទ ស្រុក​កំពុងត្របែក ខេត្តព្រៃវែង។ក្រោយពេល​ចាប់ខ្លួន​ម្រុម​សន្តិសុខ បាន​ដកហូត​បាន​កាបូប មួយ​ដែល​នៅក្នុង​នោះ​មាន​ដែក​កាប់ ទួន​ណាវី​ស កន្ត្រៃ​កតា​ត់​ក្រចក ដែលជា​ឧ​បករ​ណ៏​សម្រាប់ធ្វើ​សកម្មភាព និង​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស​ដែល​ធ្វើ​សកម្មភាព​លួច​កាច់​បាន។

នៅមុន​ពេល​កើត​ហើ​តុ​ជនសង្ស័យ​ខាងលើ បាន​ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្តេ​បព​ណ៏​សលាយ​ខ្នៅ ពាក់​ស្លាក​លេខ ផ.7172 ភព1ចូលទៅក្នុង​បុរី​ពិភពថ្មី បន្ទាប់មក​បានធ្វើ​សកម្មភាព​កាច់​យក កញ្ចក់​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស៤៧០មួយគ្រឿង  ដែល​ម្ចាស់​គេ​ចត​នៅមុខ​ផ្ទះ។ខណៈ នោះ​ត្រូវបាន​ក្រុម​សន្តិសុខ​ប្រទះឃើញ​ក៏បាន​ធ្វើការ​ចាប់ខ្លួនបាន ហើយ​រហូតដល់​វេលា​ម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី៣០ ខែឧសភា ទើប​នាំយកទៅ​ប្រគល់​ឲ្យ​នគរ​បាន​ប៉ុស្ដិ៍​ចោមចៅ​ដើម្បី​សាកសួរ និង​ចាត់ការ​តាមច្បាប់ ៕

image2-23 image3-17 image4-6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya