ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » នគរបាល​ក្រុង​ប៉ោយប៉ែត បញ្ជូន​ជនដៃដល់​ម្នាក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ បង្ក​របួសស្នាម​ទៅ​ស្នងការ​ខេត្តបន្ទាយមានជ័យ

នគរបាល​ក្រុង​ប៉ោយប៉ែត បញ្ជូន​ជនដៃដល់​ម្នាក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ បង្ក​របួសស្នាម​ទៅ​ស្នងការ​ខេត្តបន្ទាយមានជ័យ

ក្រុង​ប៉ោយប៉ែត ៖ នៅ​រសៀល​ថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៧នេះ ជនសង្ស័យ​ដែល​បង្ក​ហឹ​ង្សា​ដោយ​ចេ​ត្ត​នា​មានឈ្មោះ​វ​ន្ត័  ញ៉​ញ​ភេទ​ប្រុស​អាយុ២៣ឆ្នាំ​មុខរប​មិន​ពិតប្រាកដ រស់នៅ​ក្រុង​ប៉ោយប៉ែត។ចំណែក​ជនរងគ្រោះ​មានឈ្មោះ​យឿន យ៉​ន​ភេទ​ប្រុស​អាយុ២៧ឆ្នាំ​ស្នាក់នៅ​ភូមិ​ក្បាលកោះ​សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ត្រូវ​ជនដៃដល់​កាប់​ចំ​ស្មា​ខាងស្ដាំ។

កាលពី​វេលា​ម៉ោង៩និង០០នាទី​ព្រឹក​ថ្ងៃទី២៩ខែឧសភា២០១៧កន្លងទៅ​ជនរងគ្រោះ​មានឈ្មោះ យឿន យ៉​ន​លក់​អេតចាយ​បាន​ប្រាក់​ចំនួន១ម៉ឺន​រៀល​និង​ប្រាក់​បាត់២០បាត​រួច​បាន​ចូលទៅ​លេងល្បែង​បាញ់​ត្រី​នៅ​ផ្សារ​ឡាក់​គី​ពេលនោះ​ជួប​ជនដៃដល់​ឈ្មោះ​វ​ន្ត័  ញ៉​ញ​ដោយ​ឈ្មោះ​វ​ន្ត័  ញ៉​ញ​សុំ​ប្រាក់​ពី​ជនរងគ្រោះ​មានឈ្មោះ​យឿន យ៉​ន​ចំនួន២០បាត​តែ​ពេលនោះ​ជនរងគ្រោះ​មិនបាន​ឧ្យ​ក៏​ដើរ​ចេញទៅ​ក្រៅ​បាត់ទៅ ហើយ​ជនរងគ្រោះ​បាន​ដើរចេញ ទៅផ្ទះ​វិញ  ពេលទៅដល់​ផ្ទះ​ដួស​ទឹក​ហួ​ប ពេលនោះ​ជនដៃដល់​ក៏​ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​មកលើ​ជនរងគ្រោះ​ចំ​ស្មា​ស្ដាំ១ ដាវ​ដេ​ចំនួន៥ថ្នេរ​ហើយ១ដាវ​ទៀត​ចំក្បាល​តែ​សំណាង​មិន​មុត​ដោយសារ​ជនរងគ្រោះ​ពាក់មួក។ក្រោយពី​ទទួលបាន ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ចុះទៅ​ដល់​កន្លែងកើតហេតុ​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុចកើតហេតុ​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន៣ដើម។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំញៀន​រយៈពេល២ឆ្នាំ​មកហើយ លុះ​នៅ​ព្រឹក​ថ្ងៃទី២៩ខែឧសភា២០១៧នេះ​ខ្លួន​បាន​នៅ​ឡាក់​គី​លេងល្បែង​បាញ់​ត្រី​ពេល​ចាញ់​ខ្លួន​បាន​សុំ​ប្រាក់​ពី​ឈ្មោះ​យឿន យ៉​ន​ចំនួន២០បាត​យកទៅ​ទិញ​បាយ​ហួ​ប​តែ​មិន​ឧ្យ ហើយ​ខ្លួន​បានឃើញ​យឿន យ៉​ន ទិញ​បាយ​ហួ​ប​ម្នាក់ឯង ពេលនោះ​ខ្លួន(ជនដៃដល់)ខឹង​រត់​ទៅយក​កាំបិត​ពី​ឈ្មោះ​រុន​ដែល​ខ្លួន​បាន​ផ្ញើទុក​យកមក​កាប់ ក្រោយពី​ធ្វើ​សកម្មភាព​សមត្ថកិច្ច​ចាប់ខ្លួន​ម្តង ៕

IMG-20170530-WA0001 IMG-20170530-WA0002

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya