ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ក្រុមចោរប្លន់​ជិះ​ម៉ូតូ​ស្កូ​ពី​ចេញ​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច គេចខ្លួន​ដោយ​សុវត្ថិភាព

ក្រុមចោរប្លន់​ជិះ​ម៉ូតូ​ស្កូ​ពី​ចេញ​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច គេចខ្លួន​ដោយ​សុវត្ថិភាព

ខេត្តពោធិសាត់ ៖ ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង២១ និង៣០នាទី​យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវ​កៅស៊ូ ១ខ្សែ ស្ថិតក្នុង​ភូមិ​កែវ​សុវណ្ណ​លើ សង្កាត់​បន្ទាយ​ដី ក្រុង-ខេត្តពោធិ៍សាត់។

ជន​រងរបួស​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ប្រាក់ ចំណាប់ ភេទ​ប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ដែល​បាន​រត់​មក​ប្តី​ង និង​រាបរប​ប្រាប់​សម​ត្ត​កិច្ច​ថា នៅ​ម៉ោង​ខាងលើ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក ZoomerX ព​ណ៏​ទឹកក្រូច គ្មាន​ស្លាក​លេខ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជន​មិន​ស្គាល់​អត​សញ្ញាណ​ចំនួន ០៣នាក់ មធ្យោបាយ​ធ្វើដំណើរ​ដោយ​ម៉ូតូ ១គ្រឿង​ម្នាក់ ស្កូ​ពី មក​ពាំង​ពីមុខ​រួច​ដក​កាំភ្លើងខ្លីរ​មិន​ស្គាល់​ម៉ាក​ពី​ចង្កេះ បាញ់​មេឃ​ចំនួន ០១គ្រាប់ ដើម្បី​គំរាម និង​យក​ដុំថ្ម​វាយ​ក្បាល​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បណ្ដាល​ឲ្យ​រងរបួស រួច​ប្លន់​យក​ម៉ូតូ​បានសម្រេច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ករណី​ខាងលើនេះ​សម​ត្ត​កិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ត្រឹម​ប្រាប់ថា​កំពុងធ្វើការ​ស្រាវជ្រាវ។

ក្រុមចោរ​ប្រដាប់អាវុធ​ជិះ​ម៉ូតូ​ម៉ាក ស្កូ​ពី ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាក ZoomerX បានចេញ​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច​នៅក្នុង​ក្រុង​ប៉​ប៉ិន​បាតដៃ​ខាងលើនេះ មិនមែន​ទើបនឹង​កើតឡើង ០១ករណីនេះ​ទេ គឺ​ចំនួន ០៥ករណី​រួចមកហើយ​បាទ គិត​ចាប់ពី​ពាក់កណ្ដាល​ខែមេសា ឆ្នាំ២០១៧ មកនេះ ដោយ​លើក​ទី០១ នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​ព្រៃ​ញី លើក​ទី២ នៅ​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី លើក​ទី៣ នៅ​ភូមិ​ស្ទឹងតូច សង្កាត់​រលាប លើក​ទី៤ នៅ​ភូមិពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ និង​លើក​ទី៥នេះ នៅ​ភូមិ​កែវ​សុវណ្ណ​លើ សង្កាត់​បន្ទាយ​ដី ក្រុង-ខេត្តពោធិ៍សាត់ ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ប្លន់​បានសម្រេចដដែលៗខាងលើនេះ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​កណ្ដាល​ក្រុង​ពោធិ៍សាត់​ជិះ​ម៉ូតូ​សេរី​ថ្មី​ទំទើបៗរងារ​ញាក់សាច់ ៕

0bd33805-975c-447e-a808-dfc81bb0f57d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya