ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឈ្មួញ​លួច​ដឹកឈើ​ក្រញូង​តាម​ឡាន​ដឹក​សាំង តែ​ជាប់ដៃ​ប៉េអឹម នៅ​ខេត្តបាត់ដំបង

ឈ្មួញ​លួច​ដឹកឈើ​ក្រញូង​តាម​ឡាន​ដឹក​សាំង តែ​ជាប់ដៃ​ប៉េអឹម នៅ​ខេត្តបាត់ដំបង

(ប៉ៃលិន)៖ នៅ​រសៀល​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោក​បានទទួល ការរាយការណ៍​មក​ថា មាន​រថយន្ត​ដឹកឈើ​ចេញ​នៅពេល​យប់ ដោយ​ឮ​ដូច្នោះ លោក​ក៏បាន​បញ្ជា​ឲ្យ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ត្រៀមខ្លួន​ចាំ​ឃាត់​រថយន្ត​នោះ។ លុះដល់​ម៉ោង១០យប់ ថ្ងៃ​ដដែល មាន​រថយន្ត​ដឹក​ប្រេងសាំង​មួយគ្រឿង បាន​ចេញពី​ទឹកដី​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ខេត្តបាត់ដំបង លោក​បាន​បញ្ជ​ឲ្យ​កម្លាំង​អាវុធហត្ថ ដេញតាម​រថយន្ត​ដឹក​សាំង​ខាងលើ រហូត​ចេញ​ផុតពី​ទឹកដី​ខេត្ត​បៃ​លិ​ន លោក​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន ក៏បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង ស្ទាក់​ចាប់បាន​នៅ​ជិត​ភ្នំ​សំពៅ និង​ធ្វើការ​ឆែកឆេរ​តែម្ដង។ ក្នុងពេល​ឆែកឆេរ​រថយន្ត​ខាងលើ កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​សុទ្ធតែ​ដុំ​ឈើ​គ្រញូង រាប់សិប​ដុំ​នៅក្នុង​ស្ដេ​ន​សាំង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២នាក់ ដែល​ដំបូង​ឡើយ ពួកគេ​បាន​បដិសេធថា មិនបាន​ដឹកឈើ​នោះទេ។

ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ធូ រស់នៅ​តំបន់​ព្រុំ ក្នុងស្រុក​សាលា​ក្រៅ បាន​ទូរស័ព្ទ​ទាក់ទង​មក​ពួកគេ​ជា​ញឹកញយ ដែលជា​ហេតុ​បង្ហាញ​ឲ្យ​មានការ​សង្ស័យ។ ឃើញ​ដូច​នោះ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ស៊ើប​សួររក​មេខ្លោង ក្រោយ​សាកសួរ​ពួកគេ​ទាំង២នាក់​រួច ទើប​ដឹងថា​មានឈ្មោះ ថា រស់នៅ​រាជធានី​ភ្នំពេញ ឈ្មោះ ធូ រស់នៅ​តំបន់​ព្រំ និង​ឈ្មោះ ណុប រស់នៅ​ខេត្ត​បៃ​លិ​ន ជា​មេក្លោង​នៅ​ពី​ក្រោយខ្នង​អំពើ​ល្មើសច្បាប់​នេះ។

នៅ​ល្ងាច​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំង​សមត្ថកិច្ច​នឹងធ្វើ​ការរាប់​ចំនួន និង​ត្រួតពិនិត្យ​ឈើ​ខាងលើ នៅ​បញ្ជាការដ្ឋាន​អាវុធ​ខេត្តបាត់ដំបង មុននឹង​ប្រគល់ជូន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខេត្ត៕

1 2 3 4 5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya