ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ខ្វៀ​ង ធី​ម៉ៃ ជនជាតិ​វៀតណាម មេ​ឈ្មួញ​ឈើ​ក្រញូង​ល្បីឈ្មោះ​ធំជាងគេ​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ?

ខ្វៀ​ង ធី​ម៉ៃ ជនជាតិ​វៀតណាម មេ​ឈ្មួញ​ឈើ​ក្រញូង​ល្បីឈ្មោះ​ធំជាងគេ​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ?

ខេត្ត​ឧត្ដ​មានជ័យ ៖ ពលរដ្ឋ​រស់នៅ​ខ្សែរ​បន្ទាត់​ព្រុំដែន​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្ដ​មាន​ជ​យ័​មក​ថា ឈ្មោះ ខ្វៀ​ង ធី​ម៉ៃ(ហៅ​យាយ​ម៉ៃ)ជា​ជនជាតិ​វៀតណាម​បានដាក់​កម្មករ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​ក្រញូង​នៅក្នុង​ទឹកដី​ថៃ។ ដោយមាន​មេការ​ជាច្រើន​អ្នក​ចាំ​ទទួល​ទិញ។

សព្វថ្ងៃនេះ​មាន​មេការ​ចំនួន6នាក់​ដែល​គេ​បាន​ស្គាល់​ច្បាស់ ។ ទី1ឈ្មោះ​សើ​ជាម​ន្ដ្រី​យោធា​ពាក់​ស​ក្ក័3នៅ​អង្គភាព​កងពល​តូ​ចលេ​ខ6ប្រចាំ​នៅ​របៀង​ក្បាល​ទន្សោង ឈ្មោះ​អួ​ក​ឈ្មោះ​បាន​ឈ្មោះ​អេ​ន​ប្រមូល​នៅ​ភូមិ​មួយរយ​ប្រាំ។ ច្រករបៀង​អូ​ឫស្សី​និង​ក្បាល​អូ​ស្វាយ​ឈ្មោះ​ខុម​ជឿន​និង​លោក​អ៊ឹម​គឹម​ឡេង​មេបញ្ជាការរង​កងអនុសេនាធំ​លេខ​ប្រាំ ឈើទាល​ជ្រុំ​ឈ្មោះ​ចែ​យ៉ា។

តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មក​ថាស​ព្វ​ថ្ងៃ​យាយ​ម៉ៃ​កំពុង​ដេញថ្លៃ​ប្រមូល​ទិញ​ឈើ​ក្រញូង​ផ្ដាច់មុខ​ពី​នាក់​មានអំណាចធំៗមួយចំនួន​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​ដោយ​គ្មាន​ឈ្មួញ​អ្នកផ្សេង ឯទៀត​ចូល​ទិញ​បានឡើយ។

មេ​ឈ្មួញ​ជនជាតិ​វៀតណាម​ដ៍​ល្បីឈ្មោះ​រូបនេះ​មិន​ត្រឹមតែ​អាជ្ញាធរ​និង​ស្ថាប័ន​ជំនាញ​ឬក៏​សមត្ថកិច្ច​មិន​បង្ក្រាប​ប៉ុណ្ណោះ​ទេ។ ថែមទាំង​ជួយ​ការពារ​នៅ​ពីក្រោយ​ខ្នង​រៀបចំ​អន្ទាក់ ចាំ​ចាប់​អ្នកកាសែត​និង​ប៉ុនប៉ង​សម្លាប់​តែ​មិនបាន​សម្រេច​ដែល​រឿងនេះ​បានកើត​ឡើងជា​ច្រើន​ករ​ណី​មកហើយ​ចំពោះ​អ្នកកាសែត​ដែល​ទៅ​ថត​យក​ឃាំង​ស្តុ​ប​ឈើ​ក្រញូង​របស់គេ ៕5ce7f836-2d50-42d2-a770-ae28371a1024 65aed1cc-f138-459b-93ef-9cb44636d515 096fe9bc-e4e5-4a99-b22e-41145b345e19 c59d4b99-223c-4040-8aa7-5bdf48c90466 f91ebc15-463b-402b-8a8b-ea69ffc7bb69

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya