ខេត្តតាកែវ ៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃ ២៩ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ២៣ និង១៥ នាទី នៅលើផ្លូវលេខ 1TK1 ចន្លោះគីឡូម៉េត្រលេខ ១៥-១៦ក្នុងស្ថិតភូមិ ពួនកក ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើកើឡើងរវាងម៉ូតូ និងម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដែលម៉ូតូទី១ ម៉ាក Honda Dream C125 ពណ៍ខ្មៅ សេរីឆ្នាំ ២១០៥ ពាក់ស្លាកលេខ កំពត 1E-4428 បើបរដោយឈ្មោះ សឹង សុភ័ក្រ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ កំពង់ហ្លួង ឃុំ អង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បើកបរដោយមិនបាក់មួកសុវត្តិភាព បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ ។
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក Honda Wav iពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1U-3169 បើកបរដោយឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិ ផ្សាជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរដោយមានពាក់មួកសុវត្តិភាព រងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីពេទ្យខេត្តតាកែវ ៕