ភ្នំពេញ៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចច្រកកាំជណ្តើរផ្លូវលេខ៦៧ ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១។
ឃាត់ខ្លួនមានឈ្មោះ ចាន់ បេនម៉ុងដូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន CSAS មានទីលំនៅមិនពិតប្រាកដ និងឈ្មោះ ទូច សុភក្ត្រ័ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនមានដូចជា ដែកកេះ៤ដើម, ថ្នាំម៉ាក Nirlife ប្រភេទទឹក ១២ដបតូច និងស៊ីរាំងប្រើប្រាស់រួចចំនួន១១ដើម ៧ដើមមិនទាន់ប្រើប្រាស់។
ជនសង្ស័យទាំង២នាក់ប្រើប្រាស់គ្រឿងញៀនដោយធ្វើការចាក់បញ្ជូលតាមសសៃដៃ ដែលភាគច្រើនគេប្រើថ្នាំប្រភេទអាភៀន និងហេរ៉ូអ៊ីន ហើយដំណាក់កាលនេះជាដំណាក់កាលធ្ងន់ធ្ងរបំផុត នៃការសេពគ្រឿងញៀន មិនតែប៉ុណ្ណោះ វាអាចប្រឈមទៅនឹងការឆ្លងជម្ងឺអេដស៍ និងជម្ងឺថ្លើមតាមរយៈការប្រើប្រាស់ស៊ីរាំងរួមគ្នាផងដែរ ៕