ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់ យ៉ាង​អាណោចអាធ័ម

គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់ យ៉ាង​អាណោចអាធ័ម

ក្រុង​តាខ្មៅ៖ កាលពី​វេលា​ម៉ោង២២និង១០នាទី​យប់ ថ្ងៃទី២៩ខែឧសភា ឆ្នាំ ២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​២១B ភូមិ​ភូមិ​ថ្មី១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះ​ឈ្មោះ អ៊ីវ សុខ​ហេង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ​នៅផ្ទះ​បច្ចុប្បន្ន​រស់នៅ​ភូមិ ភូមិ​ថ្មី១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ឈ្មោះ មៃ ស៊ីម ភេទ ស្រី អាយុ ៣៤ ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ផ្ទះជួល ភូមិ​ព្រែក​សំរោង១ សង្កាត់ តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៩.០៥.២០១៧ វេលា​ម៉ោង​ប្រមាណ ១០និង១០នាទី​យប់​ខណៈពេលដែល​ខ្លួន​កំពុងតែ​អង្គុយ​លក់​នៅផ្ទះ​ជួល​រប​ស់​ខ្លួន (ជាប់​ផ្លូវ​លេខ២១ខាងកើត​ផ្លូវ​នៅ​ខាងជើង​សាលារៀន​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ ចំងាយ​ប្រមាណ​ជាង៥០មែត្រ)ស្រាប់តែ បានឃើញ​រុ​ឺ​ម៉ក៣គ្រឿង​បាន​ឈប់​តំរៀប​គ្នា​នៅ​ខាងលិច​ផ្លូវ​២១Bក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ទល់មុខ​ផ្ទះជួល​របស់ខ្លួន​ដើម្បី​ចូល​ចាក់​សាំង​ដោយ​រុ​ឺ​ម៉ក​ទី៣ឈប់​ក្រោយ​គេ​បាន​លាន​កន្ទុយ​ចេញមកក្រៅ បាន​ប្រហែល ០៥ នាទី​ក្រោយមក ស្រាប់​តែមាន ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA C១២៥ពណ៌​ខ្មៅ​ជិះ​តែម្នាក់ឯង​ដោយ​មិន​ពាក់អាវ​និង​ស្លៀកខោ​ខាវ​ប៊​យ​ជើងវែង​ពណ៌​ទឹកប៊ិច ដោយ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​ទៅបុក​កន្ទុយ​រុ​ឺ​ម៉ក​ទី៣ ផ្នែក​ខាងឆ្វេង ដែល​កំពុង​ឈប់​នោះ​បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច ។

បន្តិចក្រោយមក​ក៏​ឃើញ​ក្រុមគ្រួសារ​របស់​សព​ដឹក​យកទៅ​បាត់​តែម្តង បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ក្រុង​តាខ្មៅ ទទួលបាន​ដំណឹង​នេះ​ដោយ​មានការ សហការ​ជាមួយនិង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល បាន​ចុះទៅពិនិត្យ​សាកសព ដល់​នៅផ្ទះ​របស់​សព ។ក្រោយពេល​ពិនិត្យ​លើ​សាកសព​រួច​សមត្ថកិច្ច​ប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕1 2 3 4 5

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya