ភ្នំពេញ ៖ ហេតុការណ៍តម្រួតថៃ ចាប់ខ្លួនព្រះសង្ឃខ្មែរក្លែងក្លាយនេះ កាលពីវេលាម៉ោង 12និង10នាទី ថ្ងៃចន្ទទី29 ខែឧសភា ឆ្នាំ2017 ស្ថិតនៅក្នុងម៉ូ11 ឃុំឡាំហ៊ីយ ស្រុកដនទូម ខេត្តណាខនប៉ាធុម ព្រះសង្ឃដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នោះមានឈ្មោះខង អឿម អាយុ 69 ឆ្នាំ សញ្ជាតិខ្មែរទី2មានឈ្មោះ អ៑ែម សារ៉ាត អាយុ 29ឆ្នាំ សញ្ជាតិខ្មែរ ។ អាជ្ញាធរតម្រួតខេត្តណាខនប៉ាធុម ប្រទេសថៃចាប់ខ្លួនពលករខ្មែរពីរនាក់ ដែលបន្លំខ្លួនជាព្រះសង្ឃហើយដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋថៃ ។
ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេទាំង២នាក់បានធ្វើដំណើរឆ្លងដែនខុសច្បាប់ចូលមករកការងារធ្វើនៅក្នុងប្រទេសថៃ តែមិនមានការងារធ្វើ ក៏នាំគ្នាបន្លំខ្លួនធ្វើជាព្រះសង្ឃ ហើយដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋថៃ ដើម្បីយកមកចាយវាយប្រចាំថ្ងៃ ៕