ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ឡាន បុក​គ្នា បណ្ដាល​ឲ្យ​ដាច់​កា​ឡែក​ង់​មុខ​រង​ការខូចខាត

ឡាន​និង​ឡាន បុក​គ្នា បណ្ដាល​ឲ្យ​ដាច់​កា​ឡែក​ង់​មុខ​រង​ការខូចខាត

ភ្នំពេញ៖ ហេតុការណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង១១ និង៣០នាទី​យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវ១៦៣ កែង​និង​ផ្លូវ៤៦៨ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង១ ខណ្ឌចំការមន ។

ដំបូង​ឡើយ​គឺ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​ប្រពន្ធ កូនតូច​រួម​ដំណើរ​ជាមួយ ហើយ​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ផងដែរ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ៤៦៨ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុច​ផ្លូវ​លេខ១៦៣ ក៏បាន​បើក​ឆ្លងផ្លូវ តែ​មិន​មើល​ស្លាក​សញ្ញា​ចរាចរណ៍​ឲ្យ​ប្រុងប្រយ័ត្ន ក៏ត្រូវ​រថយន្ត​កាមរី​ហាយ​ព្រឺ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ2 O -2357 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ១៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម រួច​ក៏​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពី​ច​ហៀ​ង​ក្បាល​រថយន្ត​ពេញទំហឹង​បណ្ដាល​ឲ្យ​ដាច់​កា​ឡែក​ង់​មុខ​ផ្នែក​ខាងឆ្វេង ទៅមុខ​លេង​រួច ។

ក្រោយ​កើតហេតុ ភាគី​ទាំងសងខាង​បាន​ចុះ​សម្របសម្រួល​គ្នា​អស់​រយៈពេល​ជាង​មួយ​ម៉ោង​នៅតែ​មិន​ត្រូវរ៉ូវ​គ្នា ទើប​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង២គ្រឿង។នេះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕IMG-20170530-WA0005 IMG-20170530-WA0007 IMG-20170530-WA0008

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya