ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​ចិន​ម្នាក់ បើកឡាន​ក្នុងស្ថានភាព​ស្រវឹង បុក​ឡាន​តាក់ស៊ី​ម៉ែត្រ​ពេញទំហឹង បណ្តាល​ឲ្យ​ឡាន​វិល​មួយ​ជុំ ហើយ​ឡាន​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

បុរស​ជនជាតិ​ចិន​ម្នាក់ បើកឡាន​ក្នុងស្ថានភាព​ស្រវឹង បុក​ឡាន​តាក់ស៊ី​ម៉ែត្រ​ពេញទំហឹង បណ្តាល​ឲ្យ​ឡាន​វិល​មួយ​ជុំ ហើយ​ឡាន​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

ភ្នំពេញៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ នៅវេលា​ម៉ោង១១និង១០នាទី​យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ស្តុ​ប​ឧកញ៉ា ម៉ុង ឬ​ទ្ធី កែង​និង​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិតក្នុង​ភូមិ​ប៉ា​យាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

រថយន្ត​បង្ក​ម៉ាក​រ៉ែ​ង​រ៉ូ​វ័រ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ កណ្តាល​1A-8000 បើកបរ​ដោយ​ជនជាតិ​ចិន (រថយន្ត​ជួល​គេ) ចំណែក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស (តាក់ស៊ី​ព្រលានយន្តហោះ​ពោធិ៍ចិនតុង) ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-7686 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ខាត់ ភាព អាយុ៣២ឆ្នាំ មុខរបរ​បើក​តាក់ស៊ី។

មុន​កើតហេតុ គេ​ឃើញ​រថយន្ត​តាក់ស៊ី​បើកបរ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន ខណៈ​មកដល់​ពាក់កណ្តាល​ចំណុច​ស្តុ​ប ក៏មាន​រថយន្ត​បង្ក​ម៉ាក​រ៉ែ​ង​រ៉ូ​វ័រ បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បុក​ចំពាក់​កណ្តាល​រថយន្ត​បា​ឡែ​ន​ពេញទំហឹង​ប៉ើង​វិល១ជុំ ហើយ​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ទ្វារផ្ទះ និង​បែក​ផើងផ្កា​មួយចំនួន ហើយ​អ្នកបើកបរ​រថយន្ត​បា​ឡែ​ន​បែកក្បាល និង​បែក​ចិញ្ចើម ចំណែក​រថយន្ត​រ៉ែ​ង​រ៉ូ​វ័រ​វិល១ជុំ បែរ​ក្បាល​ត្រឡប់ក្រោយ ជនជាតិ​ចិន​គ្មាន​របួស​អ្វី​ឡើយ។

ក្រោយ​កើតហេតុ ដោយ​ខូចខាត​ធ្ងន់ធ្ងរ​ពេក​ចរចា​គ្នា​មិនត្រូវ ទើប​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ សហការ​ជាមួយ​ចរាចរណ៍​ក្រុង​វាស់វែង​ធ្វើ​កំណត់ហេតុ​ស្ទួ​ច​យក​រថយន្ត​ទាំង២គ្រឿង​ទៅ​ទុក​នៅ​ការិយាល័យ ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​រថយន្ត​ទាំងសងខាង​ចូលខ្លួន​មក​ដោះស្រាយ៕79182103 79182104 79182106 79182107

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya