ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » បង​ឯង​យក​ប៉ុន្មាន? បង់លុយ៣.៥០០ដុល្លារភ្លាមៗ ជាការ​បញ្ចប់រឿង (ករណី​ឡាន​បុក​ឡាន)

បង​ឯង​យក​ប៉ុន្មាន? បង់លុយ៣.៥០០ដុល្លារភ្លាមៗ ជាការ​បញ្ចប់រឿង (ករណី​ឡាន​បុក​ឡាន)

ខេត្ត​ព្រះសីហនុ ៖ សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​LEXUS-570 ដែល​រង​ការខូចខាត​ជា​រថយន្ត​ថៅកែ​ក្លឹប​កម្សាន្ត ខារ៉ាអូខេ យីហោ​ស្កា​យ​ឡាញ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​វិថី​ឯករាជ្យ ត្រង់ចំណុច​ភ្លើងស្តុប​កែង​ក្លឹប​អតីត​ខារ៉ាអូខេ 333 ក្នុង​សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ។

គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ រថយន្ត​យន្ត​ម៉ាក​CRV មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រ.ព្រះសីហនុ 2A-1142 បើកបរ​ដោយ​កូនប្រុស​ពៅ ថៅកែ​លក់​គុយទាវ យីហោ (លី សែ) ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​អតីត​មហោស្រប​ចាស់ ក្នុង​សង្កាត់២ ក្រុង​ខេត្ត​ព្រះសីហនុ ខណៈ​ចេញពី​ចូលរួម​នៅក្នុង​ពី​ធី​មង្គលការ​នៅ​សណ្ឋាគារ​សុខា ផឹកស្រា​ស្រវឹង​ជោគជាំ​បាន​បើករថយន្ត​ដែលមាន​ភិនភាគ​ខាងលើ​ទៅបុក​រថយន្ត​ម៉ាក LEXUS-570 ពណ៌​ខ្មៅ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា។ នៅ​ចំណុច​ផ្លូវ​កោង​ក្នុង​សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​រថយន្ត​ទាំងពីរ​រង​ការខូចខាត​ផ្នែក​ខាង​មុខជា​ដំណំ ប៉ុន្តែ​មិនមាន​រងរបួស​ដល់​អាយុជីវិត​មនុស្ស​ទេ។

ក្រោយ​កើតហេតុភ្លាមៗភាគី​បង្ក រថយន្ត CRV ថៅកែ​លក់​គុយទាវ​ខាងលើ​បាន​សង​សំណង​ទៅ​ភាគី​រថយន្ត​រងគ្រោះ​ម៉ាក LEXUS-570 ថៅកែ​ក្លឹប​កម្សាន្ត​ស្កា​យ​ឡាញ ជា​ទឹកប្រាក់​ចំនួន 3500ដុល្លារ​អាមេរិក ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ៕

7a63cd3c-74b9-41aa-9113-c4ec31244859 98b4c888-08c0-4abd-b479-d2a9c9fd3ff8 774da280-fc04-4078-84b3-a4cbe0deea00 a26fd5ce-429c-4713-9cc7-2ee43639ec87

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya