ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​សិស្ស​ជិត៣០នាក់ ក៏ប៉ុន្តែ…

គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​សិស្ស​ជិត៣០នាក់ ក៏ប៉ុន្តែ…

កណ្ដាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដឹក​សិស្ស​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​លាក់​កូប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល បណ្តាល​ឲ្យ​ខូចខាត​រថយន្ត១គ្រឿង បន្តិចបន្តួច។

សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ខណៈ​រថយន្ត​ដឹក​សិស្សតូចៗជិត៣០នាក់ នៃ​សាលា​អន្តរជាតិ គ័ង គីង បាន​ក្រឡាប់​ធ្លាក់ចូល​ស្រែ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស។ ករណីនេះ សមត្ថកិច្ច​ថា អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​បើក​ធ្លាក់​ផ្លូវ ហើយ​រថយន្ត​មិនបាន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​តាម​ត្រឹមត្រូវ។

មាន​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ​ទេសចរណ៍ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2290 បើកបរ​ដោយ​ឈ្មោះ ហិប ចាន់​សីហា ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​តៃកុង​ឡាន បាន​បើក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង។ លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ធ្លាក់​ខាងកើត​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ធ្លាក់ចូល​ស្រែ​ក្បែរផ្លូវ បង្ក​ឲ្យ​ឈ្មោះ ស្រី ម៉ី ភេទ​ស្រី អាយុ៨ឆ្នាំ មាន​ទីលំនៅ​ភូមិក​ណ្ដោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ត្រូវ​រងរបួស​ស្រាល។

នៅក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ មាន​ដឹក​សិស្ស​ចំនួន២៧នាក់ ប្រុស៧នាក់ ដោយ​ពុំមាន​អ្នករងរបួស ពួកគេ​ក៏ត្រូវ​បងប្អូន​ដឹកយក​ទៅផ្ទះ​អស់។ ករណី​ខាងលើនេះ ពុំមាន​ការប្ដឹង​ផ្ដល់​គ្នា​ទេ រីឯ​ខាង​សាលា​ក៏​យក​រថយន្ត​ទៅធ្វើ​ការជួសជុល​ដោយ​ខ្លួនឯង​ដែរ៕

18700082_689774191210521_1028773212786196991_n 79062703 79062704

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya