ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ឡាវ​ម្នាក់ ជួប​ព្យុះ បណ្តាល​ឲ្យ​លង់​ស្លាប់ អណ្ដែត​ដល់​ស្ទឹងត្រែង

ជនជាតិ​ឡាវ​ម្នាក់ ជួប​ព្យុះ បណ្តាល​ឲ្យ​លង់​ស្លាប់ អណ្ដែត​ដល់​ស្ទឹងត្រែង

ស្ទឹងត្រែង៖កាលពី​វេលា​ម៉ោង៨និង៣០នាទី ថ្ងៃទី២៩ខែឧសភា​ឆ្នាំ២០១៧ បុរស​ជនជាតិ​ឡាវ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹក​ក្នុង​ដង​ទន្លេមេគង្គ នៅ​ច​ណុ​ច​កោះ​ពាង​ស្ថិតក្នុង​ភូមិ​កោះ​ល្ង​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះ​ឈ្មោះ ប៊ុត អាយុ​ប្រហែល៤០ឆ្នាំមាន​ទីលំនៅ​ភូមិ​កោះ​ដេ​ត​ស្រុក​មឿង​ខូង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ។

សាកសព​ជនជាតិ​ឡាវ​ដែល​គេ​ប្រទះឃើញ​អណ្តែត​ទឹក​នោះ​ត្រូវបាន​បងប្អូន​និយាយថា​នៅ​យប់​ថ្ងៃ២៨ឧសភា​ជនរងគ្រោះ​និង​គ្នា​គេ​ម្នាក់ទៀត​បានចេញ​ទៅរក​ត្រី​ហើយក៏​មាន​ភ្លៀង​ព្យុះ​បង្ក​ឱ្យ​លេច​ទូក​ម្នាក់​បាន​លង់​ស្លាប់​និង​ម្នាក់ទៀត​បាន​ហែល​រួច​ផុតពី​ក្តី​ស្លាប់។ ហើយ​ត្រូវបាន​ប្រជា​នេសាទ​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​ស្រាវជ្រាវ​រក ទើប​ដឹងថា​ជនរងគ្រោះ​ជា​ជនជាតិ​ឡាវ​លិច​ទូក​ក្នុង​ទឹកដី​ឡាវ​ហូរ​មក​ក្នុង​ទឹកដី​កម្ពុជា។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​សមត្ថកិច្ច​ឡាវ​ហៅ​បងប្អូន​ជនរងគ្រោះ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

c2i_2942017183830 c2i_2942017183858 IMG_20170529_184609 IMG-20170529-WA0036 IMG-20170529-WA0042

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya