ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​រឿង​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​ជប៉ុន បណ្ដាល​ឲ្យ​ម្ដាយ និង​កូន​បាត់​ជីវិត សមាជិក​សេរី​កម្មករ​ថា ពេទ្យ​ជប៉ុន​សម្លាប់​មនុស្ស ?

ផ្ទុះ​រឿង​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​ជប៉ុន បណ្ដាល​ឲ្យ​ម្ដាយ និង​កូន​បាត់​ជីវិត សមាជិក​សេរី​កម្មករ​ថា ពេទ្យ​ជប៉ុន​សម្លាប់​មនុស្ស ?

ភ្នំពេញៈ ថ្លែង​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អង្គភាព​សារព័ត៌មាន លោក ជូ ភា​រ៉ា វ័យ៣៤ឆ្នាំ បាន​ចាត់ទុកថា ការស្លាប់​ប្រពន្ធ និង​កូន កាលពី​យប់មិញ ដោយសារតែ​មន្ទីរពេទ្យ​ជប៉ុន ដែលមាន​គ្រូពេទ្យ​ស្ដាថ្មីៗ ខ្វះ​បច្ចេកទេស លោក​ថា នេះ​មិនមែនជា​ព្រហ្ម​លិខិត​ទេ ជា​កំហុស​ពេទ្យ​សុទ្ធសាធ។

បុរស ដែល​ទើប​ប្រពន្ធ​ស្លាប់ និង​បន្សល់​កូនប្រុស​ពីរ​នាក់​ឲ្យ​ទទួលបន្ទុក​នេះ បានលើកឡើង​ទៀតថា ប្រពន្ធ និង​កូន​ក្នុង​ពោះ​មាន​សុខ​ភាពល្អ ដោយសារ​ពេទ្យ មិនមាន​ជំនាញ​ច្បាស់លាស់ ក្មេងៗមាន​អាយុ​ចន្លោះ​ពី១៩ទៅ២៣ឆ្នាំ។

ស្ថិត​ដោយ​កំហឹង​ឈឺចាប់ និង​ស្រែក​ខ្លាំង តាម​ទូរស័ព្ទ ខណៈ​កំពុង​ធ្វើបុណ្យ​ភរិយា​ជាទី​ស្រឡាញ់​នៅក្នុង​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បុរស​ពោះម៉ាយ​កូន​ពីរ​រូបនេះ បន្តទៀតថា សុំ​ឲ្យ​សម្ដេច ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្រពន្ធ​ខ្លួន​ផង ហើយ​រហូតមក​ទល់នឹង​ពេលនេះ មិនទាន់មាន​ការចរចា​ណាមួយ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​នៅឡើយ។

ស្ត្រី​មានគភ៌​គ្រប់​ខែ​ម្នាក់ បាន​ស្លាប់ រួមទាំង​ទារក​ក្នុង​ផ្ទៃ ខណៈ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ជប៉ុន កាលពី​ម៉ោង​ប្រមាណ៧យប់​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នុង​មន្ទីរ​ជប៉ុន ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

សាច់ញាតិ​ស្រី្ត​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ឈៀ សារិន អាយុ៣០ឆ្នាំ ជា​កម្មការិនី​រោងចក្រ កៅ​ថេត ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​មាន​ទីលំនៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ត្រពាំង​ស្វាយ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដោយមាន​កូនប្រុស២នាក់ ម្នាក់​អាយុ៦ឆ្នាំ និង​ម្នាក់ទៀត​អាយុ១០ឆ្នាំ។

បើតាម​សម្ដី​ឪពុក​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ គឺ​ពុំមាន​អាកា​រៈ​ឈឺពោះ​ធ្ងន់ធ្ងរ​នោះទេ ដោយសារ​ជិត​ដល់​ថ្ងៃ​សម្រាល​ល​កូន ទើប​កូន(ប្ដី)នាំ​ប្រពន្ធ​មក​សម្រាល​នៅ​មន្ទីរពេទ្យ​ជប៉ុន ដើម្បី​ត្រៀម​សម្រាលកូន​តាំងពី​ថ្ងៃ២៧ ឧសភា ។

ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជាការ​លើកឡើង​តែ​ម្ខាង​របស់​ភាគី​រងគ្រោះ​តែប៉ុណ្ណោះ។ ចំណែក​ខាង​មន្ទីរពេទ្យ​ជប៉ុន​វិញ សារព័ត៌មាន មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​បានឡើយ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក លី សុវណ្ណ មិនអាច​សុំ​ការពន្យល់​បានដែរ ដោយសារតែ​ទូរស័ព្ទ​ចូល​ច្រើនដង មិនមាន​អ្នកទទួល។

បើតាម​លោក ជូ ភា​រ៉ា ជា​ប្ដី​ដដែល “ខ្ញុំ​មិនទាន់​ដឹង​នៅឡើយ ពី​ការ​ប្ដឹងផ្ដល់​ក្រុម​គ្រួ​ពេទ្យ​ជប៉ុន ដោយពេល​នេះ ខ្ញុំ​កំពុង​ធ្វើបុណ្យ​ឲ្យ​ប្រពន្ធ ពេល​ចប់​បុណ្យ ទើប​គិត​ជា​ក្រោយ ទោះជា​យ៉ាងណា​ខ្ញុំ​ស្នើ​ឲ្យ​ក្រសួង​ជួយ​រក​យុត្តិធម៌ ពិសេស​គឺ សម្ដេច​តេ​ជោ ហ៊ុន សែន”៕18698086_107335926526596_2913381488640823290_n 18698549_107335739859948_597204734022278461_n 78226905-600x338 78923407

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya