ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជាង​ធ្វើ​ផ្ទះ ឡើង​ធ្វើ​ដំបូល​រោង បណ្តាល​ឲ្យ​របូតដៃ​ធ្លាក់ ស្លាប់

បុរស​ម្នាក់​ជាង​ធ្វើ​ផ្ទះ ឡើង​ធ្វើ​ដំបូល​រោង បណ្តាល​ឲ្យ​របូតដៃ​ធ្លាក់ ស្លាប់

ព្រៃវែងៈ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុច​ភូមិ​ខ្យោ​កជើង ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

ជនរងគ្រោះ​ឈ្មោះ ចាន សុផល ភេទ​ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ផ្ទះ ទីលំនៅ​ភូមិ​ខ្យោ​ក​ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ទៅធ្វើ​រោង​បោះ​ប៊ូ​ឲ្យ​ឈ្មោះ ផុន វុ​ធ ភេទ​ប្រុស អាយុ៤៣ឆ្នាំ ចំណុចកើតហេតុ​ខាងលើ ដែលមាន​កម្ពស់៤ម៉ែត្រ ស្រាប់តែ​របូតដៃ​ធ្លាក់​មក​ដី បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ ប្រពន្ធ​និង​កូន​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង លុះដល់​ម៉ោង១និង៤០នាទី ជនរងគ្រោះ​បាន​បាត់បង់​ជីវិត។

បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ ជនរងគ្រោះ​ធ្លាប់មាន​ជំងឺ​ប្រចាំកាយ (ងងឹតមុខ )។ សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ចេញពី​មន្ទីរពេទ្យ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន៕

78784102

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya