ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » តុលាការ​សម្រេច​ឃុំខ្លួន នាយការិយាល័យ​ក្រសួង​សាធារណការ​ម្នាក់ ពីបទ​រំលោភសេចក្ដីទុកចិត្ត​ករណី​សាច់ប្រាក់​ជាង៥ម៉ឺន​ដុល្លារ

តុលាការ​សម្រេច​ឃុំខ្លួន នាយការិយាល័យ​ក្រសួង​សាធារណការ​ម្នាក់ ពីបទ​រំលោភសេចក្ដីទុកចិត្ត​ករណី​សាច់ប្រាក់​ជាង៥ម៉ឺន​ដុល្លារ

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន នាយការិយាល័យ​ក្រសួង​សាធារណការ​ម្នាក់ ពីបទ​រំលោភសេចក្ដីទុកចិត្ត​ពាក់ព័ន្ធ​សាច់ប្រាក់​ជាង៥ម៉ឺន​ដុល្លារ ។

ជនសង្ស័យ​ឈ្មោះ សឿ​ម អង្គា​រាសី ភេទ​ប្រុស អាយុ ៤៣ឆ្នាំ ជា​នាយការិយាល័យ​ផ្នែក​គ្រឿងចក្រ​ធំ​ក្រសួង​សាធារណៈការ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ទី២៨ ឧសភា ឆ្នាំ២០១៧ តាម​ដីកា​បង្គាប់​របស់លោក សាន សុផាត ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​តាម​មាត្រា ៣៩១ មាត្រា៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។ ដីកា​បង្គាប់​ដែល​យោងទៅលើ​សាលក្រម​កំបាំងមុខ​នោះ បានសម្រេច​ដាក់ពន្ធនាគារ​ជនសង្ស័យ កំណត់២ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណងរ​ដ្ផ​ប្បវេណី​ដល់​ឈ្មោះ សែម វណ្ណៈ និង​ជំងឺ​ចិត្ត៣ ០០០ដុល្លារ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ។
កាលពី​ឆ្ឆ្នាំ ២០១៥ ឈ្មោះ សឿ​ម អង្គា​រាសី បាន​ចុះកិច្ចសន្យា​ប្រគល់​កិច្ចការ​សាងសង់​អគារ​ដ្ផ​បាល​សាលាស្រុក​ថ្មបាំង ខេត្តកោះកុង ឲ្យ​មក​មក​ឈ្មោះ សែម វណ្ណៈ  ក្នុងតម្លៃ​ទឹកប្រាក់ ៥៧ ២៥០ដុល្លារ ។ ក្រោយមក​ការសាងសង់​បានបញ្ចប់​តែ​ឈ្មោះ សឿ​ម អង្គា​រាសី ពុំបាន​ប្រគល់​ប្រាក់​ឲ្យ​តាម​ការសន្យា​ឡើយ ទើប​ឈ្មោះ សែម វណ្ណៈ ប្ដឹង​មក​តុលាការ ឲ្យ​ចាត់ការ​តាម​នីតិវិធី​តែម្ដង  ៕

1 3(472)

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya