ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧ ចំណុចផ្ទះលេខ១៨១ផ្លូវ១០៣ក្រុមទី៨ភូមិទួលសង្កសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។
ស្ត្រីដែលបន្លំចូលលួចទូរស័ព្ទនោះមានឈ្មោះខុមឈឿនអាយុ៥៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះបងស្រីសង្កាត់ពងទឹកខណ្ឌដង្កោមានស្រុកកំណើតនៅស្រុកបាកានខេត្តពោធិ៍សាត់។ចំណែកជនរងគ្រោះឈ្មោះម៉ៅងន់ភេទប្រុសអាយុ៦៨ឆ្នាំមុខរបរលក់ដូរមានទីលំនៅកន្លែងកើតហេតុខាងលើទូរស័ព្ទដែលស្ត្រីប៉ុនប៉ងលួចនោះម៉ាកសាំស៊ុង។
នៅមុនពេលកើតហេតុរូបគេបានទុកទូរស័ព្ទនៅលើតុឈើនៅក្នុងផ្ទះហើយរូបគាត់បានអង្គុយបីចៅនៅលើគ្រែនៅមុខផ្ទះបន្ទាប់មកស្រាប់តែស្ត្រីខាងលើ បានដើរមកសួររូបគាត់ថា ពូមានបន្ទប់ជួលទេនៅទីនេះហើយរូបគាត់បានឆ្លើយតបទៅវិញថាអត់មានបន្ទប់ជួលទេក្រោយពីសួរគាត់ហើយស្ត្រីរូបនោះបានសុំចូលបទជើងតូចនៅក្នុងផ្ទះបន្ទាប់ពីបទជើងតូចរួចបានដើរចេញក្រៅដោយដៃកាន់ទូរស័ព្ទភ្លាមៗនោះមានការសង្ស័យឃើញជនសង្ស័យក៏បានស្រែកឆោឡោរួចដេញតាមចាប់បានឆែកឃើញទូរស័ព្ទនិងដៃចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែដើម្បីសាកសួរបន្ត ៕