ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក7នាក់ ទាហាន​ឈុតខ្មៅ​ចាប់ខ្លួន​បន្ទាប់ពី​ព្យាយាម​មុជ​លួស​បន្លា​ឆ្លងដែន​ចូលទៅ​ស្វែងរក…

ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក7នាក់ ទាហាន​ឈុតខ្មៅ​ចាប់ខ្លួន​បន្ទាប់ពី​ព្យាយាម​មុជ​លួស​បន្លា​ឆ្លងដែន​ចូលទៅ​ស្វែងរក…

ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់7នាក់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន បន្ទាប់ពី​ព្យាយាម​មុជ​លួស​បន្លា ដើម្បី​ឆ្លងដែន​ចូលទៅ​ស្វែងរក​ការងារ​ធ្វើ​នៅឯ​ទីក្រុង​បាងកក​ប្រទេស​ថៃ។

ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​នេះ កាលពី​ថ្ងៃ សៅរ៍​ទី27 ខែឧសភា​ឆ្នាំ2017 នៅក្បែរ​បរិវេណ​ព្រំដែន​កម្ពុជា-ថៃ ស្ថិតនៅ​ក្នុងស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ក្នុង​ហេតុការណ៍​នេះ​ទាហាន​ថៃ​ឃាត់ខ្លួន​បាន​ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចំនួន7នាក់ បើតាម​ចម្លើយ​សា​ភាព​របស់​ពលរដ្ឋ​ខ្មែរ​បានអោយដឹងថា ពួកគេ​ទាំងអស់គ្នា​បាន​ឆ្លងដែន​មកពី​ប៉ោយប៉ែត ដើម្បី​ចូលទៅ​ស្វែងរក​ការងារ​ធ្វើ​នៅឯ​ទីក្រុង​បាងកក ដោយ​ធ្វើដំណើរ​ចូលមក​តាម​ច្រក​ផ្លូវ​កាត់ ដោយមាន​មេខ្យល់​ខ្មែរ​ជា​អ្នក​នាំ​ផ្លូវ​ចូលមក​ខាង​ដី​ថៃ​ដោយ​គិត​នាំចូល​ក្នុង​ម្នាក់500នាក់ ។

បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវបាន​ទាហាន​ថៃ​បញ្ជូនទៅអោយ​ប៉ូលិសអន្តោប្រវេសន៍​ថៃ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya