ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ រង​ការ​ចោទថា បើកផ្លូវ​ឲ្យ​ឈ្មួញ​ចរាចរ​ឈើ ?

ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ រង​ការ​ចោទថា បើកផ្លូវ​ឲ្យ​ឈ្មួញ​ចរាចរ​ឈើ ?

រតនគិរី៖ ប្រជាពលរដ្ឋ​បាន​ប្រាប់ថា កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ មាន​រថយន្ត​សាំ​យ៉ុង​ប្រមាណ​ជិត២០ ៣០គ្រឿង ដែល​គេ​ស្គាល់​ថា ឈ្មោះ ម៉េង សាំ​យ៉ុង លេខ7911 ឈ្មោះ អា​ស្មី សាំ​យ៉ុង លេខ5473 ឈ្មោះ អា​ឡុង សាំ​យ៉ុង លេខ6475 ឈ្មោះ ចែ​នាង សាំ​យ៉ុង លេខ1250 ឈ្មោះ ចែ​រ៉ា​ន សាំ​យ៉ុង លេខ4034 ឈ្មោះ អា​ប៊ុន សាំ​យ៉ុង លេខ3934 ឈ្មោះ ចែ​រ៉ា​ន ហៅ​យាយ​ទឹកនោមផ្អែម សាំ​យ៉ុង​លេខ1604 ឈ្មោះ ស្រី​គា សាំ​យ៉ុង លេខ0666 ១គ្រឿង​ទៀត​លេខ5204 ឈ្មោះ ល័​ក្ខ តុ សាំ​យ៉ុង លេខ0885 ឈ្មោះ យាយ​ង​ងិ​ត សាំ​យ៉ុង លេខ1290 ឈ្មោះ ស្រី​ដា សាំ​យ៉ុង លេខ4935 ឈ្មោះ យាយ​ចេ​ន សាំ​យ៉ុង លេខ1297 ។ល។ បាន​ចរាចរ​ឈើ​ពី​ក្រុង​បាន​លុង ខេត្តរតនគិរី ឆ្ពោះទៅកាន់​ច្រកទ្វារ​អន្តជាតិ​អូរ​យ៉ា​ដាវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧៨ បន្តទៅ​ប្រទេស​វៀតណាម​ដោយ​មិនមាន​អ្នក​ហាមឃាត់។

នៅ​តំបន់​ច្រក​អូយ៉ាដាវ​នេះ គឺមាន​សមត្ថកិច្ច​ប៉ុន្មាន​ជា​ជិត៦០ ស្ថាប័ន​ឯណោះ ដែល​ទទួល​រាប់​រង និង​ទទួលខុសត្រូវ ហើយ​ក្នុងចំណោម​នោះ ក៏មាន​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ លោក អ៊ី ចំរើន ផងដែរ ដែល​គេ​ចោទថា មិន​ទាប់​ស្កាត់​បទល្មើស​ព្រៃឈើ។

ទោះជា​បែបណា លោក អ៊ី ចំរើន អង្គភាព​សារ​ព័​ត៍​មាន មិនអាច​ស្វែងរក​ការទំនាក់ទំនង សុំ​ពន្យល់​បានទេ ប៉ុន្តែ​កន្លងមក​មន្ត្រី​នៅ​តំបន់​នោះ ធ្លាប់​បដិសេធ ហើយ​អនុប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ ឈ្មោះ អាន ក៏​ធ្លាប់បាន​ហាមឃាត់​អ្នក​សារ​ព័​ត៍​មាន មិន​ឲ្យ​ថតរូប​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ទាំងនេះ​នោះឡើយ៕

78565202 78565203 78565205

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya