ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មួយរូប បើកឡាន​ចេញពី​កម្ម​ពិធីជប់លៀង ស្រវឹង​បត់​ឆ្លងផ្លូវ​លឿន​ពេក ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មួយរូប បើកឡាន​ចេញពី​កម្ម​ពិធីជប់លៀង ស្រវឹង​បត់​ឆ្លងផ្លូវ​លឿន​ពេក ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់

ភ្នំពេញ ៖ នា​វេលា​ម៉ោង ៧និង៣០នាទី​យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្សី​ត្រង់ចំណុច DN ស្ថិតនៅក្នុង សង្កាត់​មិត្តភាព ខណ្ឌ៧មករា ។

មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ វ័យ​ជាង៤៩ឆ្នាំ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី២០១៤ ពាក់​ស្លាក​លេខ តាកែវ 1J-1461 ធ្វើដំណើរ​មក​តាម​បណ្តោយ ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត។ពេល មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​បង្ក ម៉ាក​ឡិច​ស៊ី​ស470 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-2609 បើកបរ​ដោយ​បុរស​រាង​ចំណាស់​ម្នាក់​ពាក់​ផ្កាយ​មួយ​យោធា ទើបតែ​ចេញមក​ពី កម្ម​ពិធីជប់លៀង​បានធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ល្បឿន​យ៉ាង​លឿន មកដល់​ផ្លូវបត់ មិនបាន​ស៊ីញ៉ូ និង​បន្ថយ​លឿន​ទេ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាលឱ្យ​ម៉ូតូ គាប​ជាប់​នៅក្រោម​រថយន្ត​តែម្តង។ ចំណែកឯ​ម្ចាស់​ម៉ូតូ​វិញ ខ្ទាត​ទៅបុក​ក្បាល​នៅ​នឹង​ខឿន​សួនច្បារ បែកក្បាល រយះ​ដៃ​ខាងស្តាំ រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ហុង​ហាក់ ។

ក្រោយពេល​កើតហេតុ ទើប​លោក​ផ្កាយ១ បាន​ឡើងទៅ​កាច់​ស៊ីញ៉ូ​រថយន្ត របស់គាត់​តាម​ក្រោយ ហើយ​ប្រាប់​ឱ្យ​អ្នករត់​រ៉ឺម៉ក​ម៉ូតូ ជួយ​ធ្វើ​សាក្សី​ផង ម៉ូតូ​ជិះ​បុក​រថយន្ត​របស់គាត់​មិនមែន​គាត់​បុក​គេ​ទេ ។

យ៉ាងណា​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​រួម​នឹង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​វាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ ចរាចរណ៍​ផ្លូវគោក​រាជធានី រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya