ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពលករ​ខ្មែរ​មួយក្រុម​ដេញ​កាប់​គ្នា ផ្អើល​ផ្សារ​ថៃ ព្រោះតែ​រឿង…

ពលករ​ខ្មែរ​មួយក្រុម​ដេញ​កាប់​គ្នា ផ្អើល​ផ្សារ​ថៃ ព្រោះតែ​រឿង…

ភ្នំពេញ៖ ករណី​ពលករ​ខ្មែរ២នាក់ ត្រូវ​ក្រុម​ពលករ​ខ្មែរ​ដូចគ្នា ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​ដេញ​កាប់​ទាំង​កណ្ដាល​ផ្សារ​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស​ធ្ងន់២នាក់។

ពលករ​ខ្មែរ​ត្រូវគេ​កាប់​បណ្ដាលឱ្យ​រងរបួស​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង09:00យប់ ថ្ងៃអាទិត្យ ទី28 ខែឧសភា ឆ្នាំ2017 ស្ថិតក្នុង(ផ្សារណាត់​ម៉ៃ​អា​មី​បាង​ពូ) ក្បែរផ្លូវ​សុខុម​វីត-ម៉ូ2 ឃុំ ថា​យ​បាន ស្រុក មឿង ខេត្ត​សាមុត​ប្រា​កាន​បាន ប្រទេស​ថៃ ជនរងគ្រោះ​ដែល​ត្រូវគេ​កាប់​បណ្ដាលឱ្យ​រងរបួស មានឈ្មោះ រេ​ត ភេទ​ប្រុស​អាយុ24 ឆ្នាំ សញ្ជាតិ​ខ្មែរ ទី2មានឈ្មោះ ពេ​ត ដា​រ៉ា ភេទ​ប្រុស អាយុ 24ឆ្នាំ សញ្ជាតិ​ខ្មែរ។

មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ​ពេ​ត ដា​រ៉ា និង រ៉េត ព្រមទាំង​សង្សារ​ម្នាក់ទៀត បាននាំគ្នា​ដើរលេង​និង​ទិញ​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​កន្លែងកើតហេតុ លុះដល់​ពេល​ត្រឡប់មក​កន្លែង​ចំណត់​រថយន្ដ ពួកគេ​បានមក​ឈរ​ចាំ​ឡើង​រថយន្ដ​ដើម្បី​វិល​ត្រឡប់មក​កន្លែង​ស្នាក់នៅ​វិញ​នោះ សម្រាប់​ពួក​ជនជាតិខ្មែរ​ដូចគ្នា​មួយក្រុម​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ ផលិត​ស្បែក ហើយ​ធ្លាប់​លួច​ស្រឡាញ់​សង្សារ របស់​នាយ រ៉េត បាននាំគ្នា​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ ដេញ​កាប់​រងគ្រោះ​ទាំងពីរ​តែម្ដង តែ​ជនរងគ្រោះ​ឈ្មោះ​ដា​រ៉ា​មិន​ព្រម​រត់​ត្រូវបាន​ក្រុម​ពួក​នោះ​កាប់​មួយ​ដាវ​ចំ​ខ្នង​បណ្ដាលឱ្យ​រងរបួស​ត្រង់​ខ្នង ចំណែក​ជនរងគ្រោះ​ឈ្មោះ រ៉េត បាន​រត់គេចខ្លួន​ចូលទៅក្នុង​ផ្សារ​តែ​រអិល​ជើង​ដួល ត្រូវ​ក្រុម​ពួក​នោះមក​ទាន់​កាប់​ត្រូវ​ជើង​ហើយ​និង​ចង្កេះ រួច​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល ៕20170528_204905_8K0549z 20170528_205730_zlnGhZb PhotoGrid_1495998330906 PicsArt_05-29-02.03.30

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya