ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១៦ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ បុរសម្នាក់ត្រូវបានអគ្គិសនីស្រូបធ្លាក់ពីលើផ្ទះរងរបួសធ្ងន់បន្ទាប់ពីបុរសរូបនោះ ឈរនិយាយទូរស័ព្ទនៅលើវេរ៉ង់ដាក្បែរខ្សែភ្លើងធំ។ ជនរងគ្រោះមានឈ្មោះ រៀម នូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើដំបូលផ្ទះឈរនិយាយទូរស័ព្ទក្បែរខ្សែភ្លើងធំ ចម្ងាយប្រវែង១ម៉ែត្រ។ មួយសន្ទុះក្រោយស្រាប់តែអគ្គិសនីស្រូបឆក់ បណ្តាលឲ្យធ្លាក់ពីលើដំបូលកំពស់៦ម៉ែត្រ រងរបួសធ្ងន់តែម្តង។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕