ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប្អូនស្រី Pey new ជាទី​រាប់អាន ! បង​បាន​ស្ដាប់​រឿងរ៉ាវ​របស់​អូន និង ប្ដី បកស្រាយ​ទៅវិញ ទៅមក​អស់ហើយ … មានរឿង​ខ្លះ បង​ចង់…

ប្អូនស្រី Pey new ជាទី​រាប់អាន ! បង​បាន​ស្ដាប់​រឿងរ៉ាវ​របស់​អូន និង ប្ដី បកស្រាយ​ទៅវិញ ទៅមក​អស់ហើយ … មានរឿង​ខ្លះ បង​ចង់…

ភ្នំពេញ៖ អូន​ពៃ ដឹង​ទេ​ថា ” ទឹកល្អក់​មួយ​ស្លាបព្រា អាចធ្វើឱ្យ​ខូច​ទឹក​ល្អ​អស់​មួយ​ពាង​បាន ” ហេតុ​អី អូន​ចូលចិត្ត​យក​ទឹកល្អក់​មួយ​ស្លាប​នោះ ទៅលេង​ក្បែរ​ពាងទឹក​ល្អ? អូន​និយាយ​ផ្អែម ទន់ភ្លន់ តែ​បង្កប់​ដោយ​អំណួត… អូន​ដឹង​ទេ​ថា ទឹកឃ្មុំ​ផ្អែម មិនមាន​គ្រោះថ្នាក់​ទេ តែ​សម្ដី​មនុស្ស​ផ្អែម អាចមាន​គ្រោះថ្នាក់​ណាស់… នៅ​មិន​នៅ ហេតុ​អី​ក៏​អូន ទៅលេង​ឆាត​របៀប​ភ្លើង​ជាមួយ​អ្នក​ទី៣ ? អូន​ដឹង​ទេ ការ​ឆាត​របស់​អូន​នោះ​ហើយ គឺជា​ការ​បង្កាត់ភ្លើង​ដុតបំផ្លាញ​សុភមង្គល​ខ្លួនឯង និង ប្ដី … ឯ​បុរស​នោះ(អ្នក​ទី៣) ក៏​ចឹ​ង​ទៀត ដឹងថា នាង​មាន​ប្ដី​ទៅហើយ(អូន​ពៃ) ហេតុ​អី​បង្កាត់ភ្លើង​ស្នេហ៍​បំផ្លាញ​សុភមង្គល​គេ (ការ​ឆាត​ឡែបខាយ​របៀប​ញ៉ែ ឬ​បង្កាត់ភ្លើង​ស្នេហ៍) ។

អូន​ពៃ . ការ​ឆាត​របស់​អូន​នោះ​ហើយ គឺជា​កំហុស ទោះ​តិចក្ដី​ច្រើនក្ដី … មិនចាំបាច់​ទាល់តែ​ប្ដី​តាម​ទាន់ អូន​រួមរ័ក​លើ​គ្រែ​ជាមួយ​បុរស​នោះ ទើប​ហៅថា ក្បត់​នោះទេ … អូន​ដឹង​ទេ ពាក្យ​ថា ប្រពន្ធ​មួយ​ម៉ាត់ គឺត្រូវធ្វើ​យ៉ាងណា កុំឱ្យ​ល្អៀង​បាន​ពី​បំណង, បំណង​នោះ គឺ​អ្វី ? គឺ​សេចក្ដីស្រឡាញ់​ដោយ​ធម៌​រវាង​ប្ដី-ប្រពន្ធ​ខ្លួនឯង … កុំថាឡើយ​ការប្រព្រឹត្ត​ល្អៀង សូម្បីតែ​ការគិត ការ​លួច​ក្នុង​ចិត្ត ការប៉ង​ក្នុង​គំនិត​ណាមួយ ក៏​ហៅថា ក្បត់​ដែរ។

អូន​ពៃ​ក្ដី ប្ដី​អូន​ពៃ​ក្ដី បុរស​ទី៣នោះ​ក្ដី គ្មានអ្វី​ពាក់ព័ន្ធ​នឹង​បង​នោះទេ បង​គ្រាន់តែ​វិនិច្ឆ័យ​ទៅតាម​តថភាព​នៃ​រឿងរ៉ាវ​របស់​អូន​តែប៉ុណ្ណោះ។ ស្ដាយ​ណាស់ គឺ​មកពី​អូន​នៅ​ក្មេងខ្ចី​គំនិត​ពេក ទើប​ជ្រុលជ្រួស​ដើរ​ផ្លូវ​លម្អៀង​បែបនេះ ។ អូន​ខុស​មែន តែ​មិនទាន់​ធ្ងន់ធ្ងរ ដល់​ថ្នាក់​ស្ដារ​ស្ថានការណ៍​មិនបាន​នោះទេ …អូន​ជឿ​ទេ ? បើសិនជា​អូន​ច្បាស់​ក្នុង​ចិត្ត​ថា អូន​មិន​ក្បត់​ប្ដី​នោះទេ គឺ​អូន​រក្សា​អ្វីដែល​ល្អ​ទៅបាន​ហើយ នោះ​សំណាងល្អ​នឹង​វិល​មករក​អូន​វិញ … ថា​មិនត្រូវ គឺ​ប្ដី​របស់​អូន​នោះឯង។

ទស្សនវិទូ​មួយ ៖ ” ឱកាសល្អ​កម្រ​មក​គោះទ្វារ​អ្នកជា​លើក​ទី២ណាស់ ” ។ ត្រង់នេះ​បង​ចង់​បញ្ជាក់ប្រាប់​អូន​ថា ” វា​គ្រាន់តែ​កម្រ​ប៉ុណ្ណោះ ប៉ុន្តែ​ឱកាស​នោះ មិនមែន​ថា មិន​មក​ឯណា?” បើ​អូន​ពិតជា​ល្អ​មែន អត់ធ្មត់​បន្តិច​ទៅ កុំ​ព្យាយាម​ពង្រីក​បញ្ហា​អី តែ​ស្ងប់ស្ងាត់​ដោះស្រាយ​បញ្ហា​ដោយហេតុ​ត្រឹមត្រូវ៕

18814026_798089137014533_7692855224764028786_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya