ភ្នំពេញ ៖ ស្ដ្រីវ័យ៤៧ឆ្នាំម្នាក់បានរួចផុតពីក្រញាំដៃបិសាចតណ្ហាជាក្មេង ស្ទាវ អាយុ២០ឆ្នាំចាប់រំលោភ ខណៈដែលផឹក ស៊ីស្រវឹងបបួលយកទៅរំលោភនៅក្បែរ ម៉ុងខ្មោចក្នុងវត្ដ ។ នៅក្នុងបរិវេណវត្ដស្ងួនពេជ្រ ឋិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ក្មេង ស្ទាវកំណាចដែលចាប់ស្ដ្រីវ័យ ចំណាស់រំលោភមិនបានសម្រេចឈ្មោះ ឈឿន កាណាន់ អាយុ២០ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រីឯស្ដ្រីរង គ្រោះឈ្មោះ ស.ច.ន អាយុ៤៧ឆ្នាំ មុខ របរកសិករ រស់នៅជាមួយជនសង្ស័យ ខាងលើ និងមានប្ដីជាមន្ដ្រីយោធា ។
ប្រភព ព័ត៌មានដដែលឱ្យដឹងទៀតថា បន្ទាប់ពីផឹកស្រាបៀរមានភាពស្រវឹងរួច មក ស្ដ្រីរងគ្រោះត្រូវបានជនសង្ស័យដឹក តាមម៉ូតូក្នុងគោលបំណងជូនទៅផ្ទះ ប៉ុន្ដែ ពេលជិះទៅដល់កណ្ដាលផ្លូវ ជនសង្ស័យ មិនបានជូនស្ដ្រីរងគ្រោះទៅផ្ទះនោះទេ ផ្ទុយទៅវិញ បែរជាជិះចូលវត្ដត្រង់ម៉ុង ខ្មោច ហើយបានលួងលោមស្ដ្រីរងគ្រោះ ដើម្បីសេពសន្ថវៈ ។
នៅពេលនោះដោយ យល់ឃើញថា ខ្លួនចាញ់បោកក្មេងស្ទាវ រូបនេះហើយនោះ ស្ដ្រីរងគ្រោះក៏បានប្រើ ល្បិចថា “បើចង់រួមភេទជាមួយគ្នា សូម កាណាន់ ឯងយកម៉ូតូទៅលាក់ទុកឱ្យស្រួល បួលសិនចាំយើងរួមរ័កជាមួយគ្នា” ។
បន្ទាប់ពីស្ដាប់សម្ដីនេះភ្លាម ជនសង្ស័យ អរព្រួច ក៏យកម៉ូតូទៅលាក់ក្បែរចេតិយ ធ្វើឱ្យពេលនោះស្ដ្រីរងគ្រោះមានឱកាសល្អ ក៏រត់ចេញពីវត្ដទៅប្ដឹងនគរបាលប៉ុស្ដិ៍ឱ្យ ចាប់ខ្លួនតែម្ដងទៅ ៕