ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » មន្ត្រី​ក្រសួង​សាធារណការ​ម្នាក់ ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​តុលាការ​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ឆបោក​លុយ​ជាង៥ម៉ឺន​ដុល្លារ

មន្ត្រី​ក្រសួង​សាធារណការ​ម្នាក់ ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​តុលាការ​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ឆបោក​លុយ​ជាង៥ម៉ឺន​ដុល្លារ

ភ្នំពេញៈ កាលពី​ថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​មាន​សាច់ប្រាក់​ជាង៥ម៉ឺន​ដុល្លារ។ ជនជាប់ចោទ​ឈ្មោះ សឿ​ម អង្គា​រាសី ភេទ​ប្រុស អាយុ៤៣ឆ្នាំ ជា​នាយការិយាល័យ​ផ្នែក​គ្រឿងចក្រ​ធំ​ក្រសួង​សាធារណៈការ ។

សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ទី ២៨ ឧសភា ឆ្នាំ ២០១៧ តាម​ដីកា​បង្គាប់​របស់លោក ចៅក្រម សាន សុផាត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​តាម​មាត្រា ៣៩១ មាត្រា៣៩២នៃ​ក្រមព្រហ្មទណ្ឌ។

ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ បាន​យោង​លើ​សាលក្រម​កំបាំងមុខ​របស់​ចៅក្រម​តុលាការ​ដែល​បាន​ផ្ដន្ទាទោស​ឈ្មោះ សឿ​ម អង្គា​រាសី ដាក់ពន្ធនាគារ​កំណត់២ឆ្នាំ បង្គាប់​ឲ្យ​សង​សំណង​រដ្ឋប្បវេណី​ដល់​ឈ្មោះ សែម វណ្ណៈ និង​ជំងឺ​ចិត្ត៣០០០ដុល្លារ ពីបទ​រំលោភ​លើ​ទំនុកចិត្ត។

ចោទប្រកាន់​ផ្ដន្ទាទោស  និង​ការចាប់ខ្លួន​លោក សឿ​ម អង្គា​រាសី គឺ​បាន​ផ្ដើម​កាលពី​ឆ្នាំ២០១៥ លោក សឿ​ម អង្គា​រាសី បាន​ចុះកិច្ចសន្យា​ប្រគល់​កិច្ចការ​សាងសង់​អគា​រដ្ឋបាល​សាលាស្រុក​ថ្មបាំង ខេត្តកោះកុង ឲ្យ​មក​លោក សែម វណ្ណៈ ក្នុងតម្លៃ​ទឹកប្រាក់ ៥៧២៥០ដុល្លារ។ ក្រោយមក​ការសាងសង់​បានបញ្ចប់​តែ​ឈ្មោះ សឿ​ម អង្គា​រាសី ពុំបាន​ប្រគល់​ប្រាក់​ឲ្យ​ថ្លៃ​ការសាងសង់​នោះឡើយ ទើប​ឈ្មោះ សែម វណ្ណៈ ប្ដឹង​មក​តុលាការ​តែម្តង ៕

78346302

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya