ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនជាតិ​វៀតណាម​ម្នាក់ សង្ស័យ​បែក​ថ្នាំ ដើរ​អុកឡុក​ពេញ​ផ្សារ​កំពត

ជនជាតិ​វៀតណាម​ម្នាក់ សង្ស័យ​បែក​ថ្នាំ ដើរ​អុកឡុក​ពេញ​ផ្សារ​កំពត

កំពត៖ ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​រសៀល ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវ​ខាងត្បូង​ផ្សារ​សាមគ្គី ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត។
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជននេះ​ពុំមាន​អត្តសញ្ញាណ​ច្បាស់លាស់ ជា​ជនជាតិ​វៀតណាម គ្មាន​មុខរបរ និង​ទីលំនៅ​ពិតប្រាកដ។ បុរស​នោះជារឿយៗតែង​ដើរ​អុកឡុក​គេឯង​ពេញ​ផ្សារ​កំពត ប៉ុន្តែ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ទេ ទើបតែ​មកដល់​ថ្ងៃកើតហេតុ​ស្រាប់តែ​ជន​នោះ​មាន​ចរិត​សាហាវ​ជាង​មុន ដោយ​ដើរ​បំផ្លាញ​របរ​របរ​គេ និង​វាយ​ក្បាល​ខ្លួនឯង​រហូត​បែក​ឈាម។
សូមបញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​បាន​ព្យាយាម​ប្រើ​វិធីសាស្ត្រ​លួងលោម​ជនបង្ក​នាំទៅ​អប់រំ  ប៉ុន្តែ​ជន​នោះ​មិន​ព្រម​ប្រគល់​ខ្លួន​ឡើយ ទើប​សមត្ថកិច្ច​សម្រេច​ប្រើ​ធម៌​ក្តៅ​ចាប់​ចងដៃ​ដឹក​ទៅកាន់​ប៉ុស្តិ៍នគរបាល​តែម្តង៕

1 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya