ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អ្នកទោស៥នាក់​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តរតនគិរី ចាប់បាន​ម្នាក់៤នាក់​ទៀត​មិនទាន់​ចាប់

អ្នកទោស៥នាក់​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តរតនគិរី ចាប់បាន​ម្នាក់៤នាក់​ទៀត​មិនទាន់​ចាប់

ខេត្តរតនគិរី ៖ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ពន្ធនាគារ​ខេត្តរតនគិរី មាន​ទីតាំងនៅ​ភូមិ៧មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ត្រង់ចំណុច​ជើងភ្នំ​ស្វាយ។ អ្នកទោស​ដែល​លួច​រត់​ចេញពី​ពន្ធ​នា ៥នាក់​នោះ ១.ឈ្មោះ សូម ហាក់ ចាប់ខ្លួន​ពីបទ ផ្ដល់​មធ្យោបាយ​ឲ្យ​អ្នកទោស​លួច​រត់ ២.ឈ្មោះ កែវ ចន្ទ ចាប់ខ្លួន​ពីបទ រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន ៣.ឈ្មោះ កែវ ឆក ចាប់ខ្លួន​ពីបទ រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន .៤.ឈ្មោះ សុខ នី ចាប់ខ្លួន​ពីបទ លួច​កាប់​ដើម​ធ្នង់​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​អូរ​ស៊ីន​លែ​រ៍ ៥.ឈ្មោះ នង វណ្ណា ជាប់ទោស​ពីបទ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន (ត្រូវ​ចាប់បាន​វិញភ្លាមៗ ក្រោយពេល​រត់​រួច)។

អ្នកទោស៥នាក់ បាន​លួច​រត់​ចេញពី​ពន្ធនាគារ តែ​ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដេញតាម​ចាប់បាន​ម្នាក់ភ្លាមៗ ក្រោយ​ពេលដែល​អ្នកទោស​នោះបាន​លួច​រត់ចេញ កាលពី​វេលា​ម៉ោង ២និង១០នាទី​យប់ ថ្ងៃទី២៥ ឈានចូល​ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ។

លោក ខ្យា​ល ប៉ា​ង៉ាង មន្ត្រី​អនុរក្ស ជា​ប្រធាន​វេន​ប្រចាំការ និង​វេន​យាម​នៅពេល​យប់ បាន​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ លោក​ជា​អ្នកយាម​មុន​វេន​កើតហេតុ។ លោក​បន្តថា ពេល​វេន​របស់​យាម​មិនមាន​ហេតុការណ៍​អ្វី​ទេ ក្រោយ​ពេលដែល​គាត់​ប្រគល់​វេន​ឲ្យ​គេ​បន្ត លោក​បាន​ចូលទៅ​ដេក ទើប​មាន​ហេតុ​ការ​នេះ​កើតឡើង។

ដោយឡែក​លោក ចែម ចំរើន និង លោក សឹង ជី​ឡាំ ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដែល​យាម​នៅពេល​មាន​ហេតុការណ៍​នោះ បាន​ឲ្យ​ដឹងថា ក្រោយពេល​គេ​ប្រគល់​វេន​ឲ្យ​គាត់​គ្រប់គ្រង លោក​បាន​ដើរល្បាត​ជុំវិញ​អាគារ​ឃុំ​អ្នកទោស ប្រមាណ​ជា១០នាទី ពួកគាត់​ក៏​ត្រឡប់មក​អង្គុយ​វិញ​ស្រាប់​តែមាន​ហេតុការណ៍​នេះ​កើតឡើង​នៅពេល​ឮ សម្លេង​ក្ដូ​ង ពេលនោះ​គាត់​បាន​ត្រឹម​ស្រែក​ឲ្យ​ជួយ​តែប៉ុណ្ណោះ លោក​មិន​ហ៊ាន​ចូលទៅ​ទេ ពីព្រោះ​ពួកគាត់​មាន​គ្នា​ពីរ​នាក់​មានតែ​ដៃទទេ លោក​ប្រធាន​វេន​យាម​មុន​មិនបាន​ប្រគល់​កាំភ្លើង​ឲ្យ​ពួកគាត់​ពីរ​នាក់​ទេ។ លោក​បាន​បន្តថា បើ​យោងតាម​ចម្លើយ​អ្នកទោស​ម្នាក់​ដែល​ចាប់​មកវិញ​ឆ្លើយថា ពួកគេ​បានធ្វើ​សកម្មភាព​លួច​ឆ្កិះ​សោរ​ទ្វារ តាំងពី​ម៉ោង ១២យប់​មក​ម្លេះ រហូតដល់​ម៉ោង២ ទើប​រួច។

ជុំវិញ​ករណីនេះ​លោក ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី ថា បន្ទាប់ពី​ចប់​ម៉ោង​ធ្វើការ ប្រធាន​អាគារ​នុ​រក្ស បានប្រគល់​សោរ​ឲ្យ​ប្រធាន​វេន​យាម​យប់ ក្រោយ​ពេលដែល​លោក​បាន​ដើរ​ត្រួតពិនិត្យ​រួច។ ហើយ​យប់​ដែល​កើតហេតុ លោក ខ្យា​ល ប៉ា​ង៉ាង ប្រធាន​វេន​យាម​យប់ គាត់​ធានា​យាម​ម្នាក់ឯង​ដោយ​មិនមាន​កូនចៅ​យាម​ជាមួយ រហូតដល់​ម៉ោង២ រំលង​អា​ធ្រា​ត ទើប​ប្រគល់​វេន​ឲ្យ​អ្នក​ពីរ​នាក់​ខាងលើ ដោយ​មិន​ប្រគល់​កាំភ្លើង​ឲ្យ​អ្នកយាម​បន្ត​ទៀតផង។ លោក​បាន​បញ្ជាក់ថា អ្នកទោស​ដែល​រត់​ទាំង៥នាក់ គឺ​រត់​ចេញពី​បន្ទប់ A7 ។

បើទោះជា​យ៉ាងណា ករណី​អ្នកទោស​រត់ចេញ​ពី​ពន្ធនាគារ​ខាងលើនេះ ត្រូ​ង​បាន​មជ្ឈដ្ឋាន​មហាជន សង្ស័យថា មន្ត្រី​ក្រោម​ឱ​វ៉ាទ​របស់លោក ហាក់​មាន​ចេតនា​រៀប​គំរោង ដើម្បី​ទំលាក់កំហុស​លើ​លោក ទីន សុណ្ណ​នី ។ ពីព្រោះថា តាំងពី​លោក ទីន សុវណ្ណនី ឡើងកាន់តំណែង​រយៈពេល៣ឆ្នាំ កន្លងមកនេះ មាន៣ករណី​មកហើយ ដែល​អ្នកទោស លួច​រត់​ចេញពី​គុក ហើយ​រាល់​ករណីនីមួយៗ ភស្ដុតាង និង​សកម្មភាព គួរ​ឲ្យ​សង្ស័យ ហាក់ដូច​ជាមាន​ការរៀប​ចំ ៕

2dab59f6-220e-44ad-9d67-7cbcf21bb00d 3d0cb379-8055-4d2f-bc72-3cb391541e2f 4cf026bc-3d37-4544-b751-c9cd6a857877 064f4f91-aef4-4c5a-930c-c879c4ffbfe2 18582429_855527397932408_3732976982108970812_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya