ភ្នំពេញៈ កាលពីម៉ោងប្រមាណ៧យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្ត្រីមានគភ៌គ្រប់ខែម្នាក់បានស្លាប់ រួមទាំងទារកក្នុងផ្ទៃ ខណៈសម្រាលកូននៅមន្ទីរពេទ្យជប៉ុននៅរាជធានីភ្នំពេញ នៅក្នុងមន្ទីរជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីរងគ្រោះឈ្មោះ ឈៀ សារិន អាយុ៣០ឆ្នាំ ជាកម្មការិនីរោងចក្រ ម្ដុំអង្គស្នួល មានប្តីឈ្មោះ ជូ ភារ៉ា អាយុ៣៤ឆ្នាំ មុខរបរការងារសហជីព អ្នកទាំង២មានទីលំនៅភូមិក្រាំងម្កាក់ ឃុំត្រពាំងស្វាយ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានកូនប្រុស២នាក់ ម្នាក់អាយុ១០ឆ្នាំ និងម្នាក់ទៀតអាយុ៨ឆ្នាំ។
បើតាមសម្ដីឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះ គឺពុំមានអាការៈឈឺបោះធ្ងន់ធ្ងរនោះទេ ដោយសារជិតដល់ថ្ងៃសម្រាលលកូន ទើបកូន(ប្ដី)បាននាំស្ត្រីជាប្រពន្ធមកសម្រាលនៅមន្ទីរពេទ្យជប៉ុន ដើម្បីត្រៀមសម្រាលកូនតាំងថ្ងៃម្សិលមិញ។
បុរសជាប្ដីបានលើកឡើងថា ប្រពន្ធនិងកូនរបស់គាត់ដែលបានស្លាប់ទាំង២នាក់នៅក្នុងមន្ទីរពេទ្យ គឺដោយសារការខ្វះការយកចិត្តទុកដាក់ពីក្រុមគ្រួពេទ្យនៅក្នុងមន្ទីរពេទ្យនេះ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងតែម្ខាងរបស់ភាគីរងគ្រោះ ចំណែកខាងមន្ទីរពេទ្យវិញ យើងមិនទាន់អាចសុំការបំភ្លឺពីប្រធានមន្ទីរពេទ្យជប៉ុន ពាក់ព័ន្ធនិងករណីនេះ ?
សពជនរងគ្រោះ ត្រូវបានគេយកចេញមកទុកនៅកន្លែងសាលសាកសព ដើម្បីរង់ចាំកម្លាំងជំនាញមកធ្វើកោសល្យវិច័យ ហើយប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕