ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ លង់ទឹក​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ចោល​កូនចៅ​ឲ្យ​នៅ​កំព្រាម្ដាយ

ស្ត្រី​ម្នាក់ លង់ទឹក​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ចោល​កូនចៅ​ឲ្យ​នៅ​កំព្រាម្ដាយ

កំពង់ឆ្នាំងៈ កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ចម្ការ​តា​ឆែម ស្ថិតក្នុង​ភូមិ​ដូន​ម៉ ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ​ឈ្មោះ ស៊ន ថា ភេទ​ស្រី អាយុ៣៥ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ។

នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ដើរ​ចេញពីផ្ទះ​ជាមួយ​កូនតូច​ម្នាក់។ លុះ​ដើរ​ឆ្លង​ទឹកស្ទឹង ដែល​កំពុង​ហូរ​យ៉ាងខ្លាំង ហើយ​គាត់​ដើរ​ឆ្លង​ចំ​កន្លែង​ទឹក​មាន​ជម្រៅ​ជ្រៅ​ផង​នោះ ក៏​បណ្ដាល​ឲ្យ​ដួល ហើយ​ទឹក​ហូរ​គួច​យកតែ​ម្ដង។ ឃើញ​ដូច្នេះ កូនស្រី​មកជា​មួយ​បានរ​ត់ទៅ​ហៅ​បងប្អូនភ្លាមៗ ហើយ​បាននាំគ្នា​ចុះ​រាវ​ក្នុង​ទឹក ទើប​ប្រទះឃើញ​សព រួច​ស្រង់​ចេញពី​ទឹក ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ​រួចរាល់ ហើយ​បានប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

78147302 78147303 78147304 78147305 78147306

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya