ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ឆ្នាំង ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ឆ្នាំង ៣នាក់ ករណី​គ្រឿងញៀន

កំពង់ឆ្នាំង៖ នៅ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យ​ទាំង៣នាក់​នេះ រួមមាន ទី១ឈ្មោះ ហ៊ុយ ម៉េង ភេទ​ប្រុស អាយុ២៩ឆ្នាំ ទី២ឈ្មោះ សេង បុ​ទុម ភេទ​ប្រុស អាយុ២៥ឆ្នាំ និង​ទី៣ឈ្មោះ ឯម រតនៈ ភេទ​ប្រុស អាយុ១២ឆ្នាំ។ ពួ​ល​គេ​ទាំង៣ រស់នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។ ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន៣កញ្ចប់ ទូរ​សព្ទ​ដៃ៤គ្រឿង ម៉ូតូ៣គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំ១គ្រឿង រួម​នឹង​សម្ភារៈ ដែល​វិច​ខ្ចប់ និង​បម្រើ​ដល់​ការជក់​ថ្នាំ​មួយចំនួន​ផងដែរ។

ក្រោយ​ការសាកសួរ ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូន​ទាំង​វត្ថុតាង និង​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​នៅថ្ងៃនេះ។

គួរបញ្ជាក់​ផងដែរ​ថា បញ្ហា​គ្រឿងញៀន ត្រូវគេ​មើលឃើញថា បាន និង​កំពុង​ធ្វើ​បង្កបញ្ហា​យ៉ាងខ្លាំង​លើ​ស្រទាប់​យុវវ័យ បើទោះជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ ឬ​បង្ក្រាប​យ៉ាងណាក៏ដោយ៕78127402 78127403 78127404

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya