ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្លាប់២នាក់ ខណៈ​គ្រោះថ្នាក់២ថ្ងៃ សម្លាប់​មនុស្ស៦នាក់ នៅ​ស្រុក​កប្បាស

ស្លាប់២នាក់ ខណៈ​គ្រោះថ្នាក់២ថ្ងៃ សម្លាប់​មនុស្ស៦នាក់ នៅ​ស្រុក​កប្បាស

តាកែវ៖ កាលពី​វេលា​ម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មនុស្ស២នាក់ បាន​ស្លាប់ភ្លាមៗ និង​ម្នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ នៅ​ចំណុច​ភូមិ​កែវ​ចំរើន ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។

នៅ​មុនពេល​កើតមាន​គ្រោះថ្នាក់ គេ​បានឃើញ​ជនរងគ្រោះ​ទាំង៣នាក់ ជិះ​ម៉ូតូ​ម៉ាក ស្មាស់​រេ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-8863 ទិសដៅ​ពី​ភ្នំ​ជី​សូរ ឆ្ពៅ​ទៅ​ព្រៃកប្បាស លុះដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​អា​សង់​កូរ៉េ ជិះ​ម្នាក់ឯង ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​តែម្ដង។ ភាគី​ម៉ូតូ​អា​សង់​កូរ៉េ រងរបួស​ស្រាល។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង រួច​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី។ សូម​ចូលរួម​សោកស្តាយ​ចំពោះ​គ្រួសារ​សព​ផង។

សូមបញ្ជាក់ថា គ្រាន់តែ​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ នៅ​ស្រុក​ព្រៃកប្បាស មាន​មនុស្ស​ស្លាប់​ដល់​ទៅ៦នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្ដាលមកពី​កត្តា​ល្បឿន គឺ​បើកបរ​លឿន​តែម្ដង៕

78087602 78087603 78087604 78087605

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya