ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កាប់​គេ​ហើយ​នាំគ្នា​រត់ បើ​សុទ្ធតែខ្លាំងៗ ចាំបាច់​រត់​ដែរ?

កាប់​គេ​ហើយ​នាំគ្នា​រត់ បើ​សុទ្ធតែខ្លាំងៗ ចាំបាច់​រត់​ដែរ?

ខេត្តកណ្ដាល៖ កាលពី​វេលា​ម៉ោង២០និង១៥នាទី​យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ចំណុច​ផ្លូវ​បេតុង ភូមិ​ភូមិធំ​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់​ឈ្មោះ​ផល សុខ​ឌុន​ភេទ​ប្រុស​អាយុ២៤ឆ្នាំ​រស់នៅ​ភូមិ​តា​រាប​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​រងរបួស០៣កន្លែង(ក្បាល០១កន្លែង ដើមដៃ​ស្តាំ០១កន្លែង​និង ចង្កេះ០១កន្លែង)។ជនសង្ស័យ​ឈ្មោះ ហុង​ភេទ​ប្រុស រស់នៅ​សង្កាត់​ក្បាលកោះ រាជធានី​ភ្នំពេញ និង​បក្សពួក​មួយចំនួនទៀត​មិន​ស្គាល់។

ប្រភព​បានអោយដឹងថា នៅវេលា​ម៉ោង​ខាងលើ​ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​តាមផ្លូវ​បេតុង​ស្ថិត​ក្នុងភូមិ​ភូមិធំ​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ​ហុង​រួច​ក៍បាន​ឈ្លោះប្រកែក​គ្នា (ឈ្មោះ​ហុង​មាន​កាន់​ដាវ សាំ​ម៉ូ​រ៉ៃ​នៅ​និង​ដៃ)ខណៈពេលដែល​កំពុង​ឈ្លោះប្រកែក​គ្នា​នោះ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​មក​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ស្នាម។ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ព្រមទាំង​បក្ខពួក​បាននាំគ្នា​រត់គេច​ខ្លួន​បាត់ ៕

18698150_1890410751233081_6044019105106863654_n 18739974_1890410721233084_240282500396709475_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya